Real រក្សា​កំណត់ត្រា​ឈ្នះ​១០០%​នៅ​រដូវ​កាល​នេះ ក្រោយ​វាយ​បក​យក​ឈ្នះ Mallorca

0
41

ក្លឹប Real Madrid បាន​វាយ​បក​យក​ឈ្នះ Mallorca ៤-១ ក្នុង​កីឡដ្ឋាន Bernabeu រក្សាការឈ្នះ ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាល។

ក្នុង​ការ​ប្រកួត Mallorca ជា​អ្នក​រក​គ្រាប់​នាំ​មុខ​បាន​មុន ពេល​ដែល​កីឡាករ Vedat Muriqi ​តែត​បញ្ចូល​ទី ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Lee Kang-in។ ប៉ុន្តែ​នៅ​នាទី​៤០+៣​ទៅ​ហើយ​ខ្សែ​បម្រើ Federico Valverde ក៏​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Madrid។

ឈាន​ដល់​វគ្គ​ទី​ពីរ Madrid រក​បាន​៣​គ្រាប់​ផ្ទួន​ៗ​សម្រេច​ទី​ដោយ​កីឡាករ Vinicius Jr, Rodrygo និង​ខ្សែ​ការពារ Antonio Rudiger។ នេះ​ក៏​ជា​គ្រាប់​ដំបូង​សម្រាប់ Rudiger ផង​ដែរ ចាប់​តាំង​ពី​ចូលរួម​ជាមួយ Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ​ក្រោយ​អស់​កុងត្រា​ជាមួយ Chelsea។

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​លោក Carlo Ancelotti រក្សាការឈ្នះ ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាល​នេះ បន្ត​ឈរ​កំពូល​តារាង​​មាន​១៥​ពិន្ទុ​ពេញ ក្រោយ​ឆ្លង​កាត់​៥​ប្រកួត​ក្នុង​លីគ៕