សប្បាយកប់! ខួបកំណើតកូនប្រុសច្បង អគ្គនាយិកា LC Brand កាលពីយប់មិញ

113

កាល​ពី​យប់មិញ​នេះ​លោកស្រី ឡាំ ស៊ីវហ្វុង ហៅ​អា មួយ អាមួយ អគ្គនាយិកា​​ក្រុម​ហ៊ុន LC Brand បាន​រៀចំ​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​កូន​ប្រុស​ច្បង​​របស់​លោក​ស្រី​ គម្រប់​អាយុ​១៥​​ឆ្នាំ ជា​លក្ខណៈ​គ្រួសារ​​​ក្រោម​វត្តមាន​សាច់​ញាតិ​​ ចូល​រួម​យ៉ាង​ច្រើន​កុះករ​។

ត្បិត​កម្មវិធី​ខួប​កំណើត​កូន​ប្រុស​របស់​លោកស្រី អាមួយ អាមួយ ​រៀបចំ​ជា​លក្ខណៈ​គ្រួសារ​មែន​ពិត តែ​មើល​ទៅ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ព្រោះ​ភ្ញៀវកិត្តិយស​ដែល​ចូល​រួម​​បាន​បង្ហាញ​ទឹក​មុខ​សប្បាយ​រីករាយ​​​ជាមួយ​ពាក្យពេចន៍​ជូនពរ​ទៅ​កាន់​កំលោះ​សង្ហា​ គីមហាប់ ថា៖” សូម​ឲ្យ​ គីមហាប់ រៀន​​ពូកែ​រូបរាង​កាន់តែ​សង្ហា​មាន​លុយ​ឡាន​វីឡា ហូរចូល​ឈឹបៗ​តែម្ដង”។

ពាក្យពេចន៍​ជូន​ពរ​ពី​​ភ្ញៀវកិត្តិយស​សាច់​ញាតិ​បងប្អូន​បាន​ធ្វើ​ឲ្យ​លោក​ស្រី ឡាំ ស៊ីវហ្វុង ហៅ​អាមួយ អាមួយ ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ​ ដោយ​លោ​ស្រី​បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា៖” អរគុណ​បងប្អូន​ចំពោះ​ការ​ជូន​ពរ​ រីករាយ​ថ្ងៃ​ខួប​កំណើត​កូន​ប្រុស​ច្បង​របស់​ម៉ាក់ គម្រប់​អាយុ​១៥​ឆ្នាំ​”។

“ភ្លេច​ខ្លួន​តែ​បន្តិច​សោះ​កូន​ធំ​ពេញ​កំលោះ​បាត់ គិត​ម៉េច​ស្រួល​ម្យ៉ាង​ដែរ​ គាត់ថា​អត់ចង់​បាន​អី អត់​ចង់​មាន​កម្មវិធីធំដុំ​ សុំ​ត្រឹម​បាន​ញាំបាន​ជួប​ជុំ​គ្រួសារ​ ហើយ​ម៉ាក់​មិន​បាច់​ខ្វល់​ច្រើន​ដល់​ម៉ោង​ចាំ​តែ​ទៅ​ញាំ​តែម្ដង​ទៅ ទ្រព្យ​អាច​មាន​មិន​ច្រើន​ដូច​គេ​តែក្ដី​សុខ​វិញ​មិន​ចាញ់​គេទេ”៕