ព្រហើនពេកហើយ យុវជន២នាក់ជិះម៉ូតូលឿនដូចហោះ គេចពីប៉ូលិស ផ្អើលអស់មហាជន​កណ្ដាលក្រុងភ្នំពេញយប់មិញ

11

តាមរយ:វីដេអូប្រមាណជិត៨នាទីរបស់ធអិការដ្ឋាននគរបាលខណ្ឌមានជ័យបានបង្ហោះកំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយមិននឹកស្មាន​ថាយុវជនពីរ​រូបនេះ​ហ៊ានធ្វើបែបនេះ សោះ គ្រាន់តែខាងប៉ូលិសហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ និងរឹត​បន្តឹងច្បាប់ចារចរណ៍តែប៉ុណ្ណោះបែរជាមិនឈប់ ហើយព្យាយាមជិះម៉ូតូគេច លឿនដូចហោះ ផ្អើលអស់មហាជនទាំងកណ្តាលយប់តែម្តង។

គួរបញ្ចាក់ថាសកម្មភាពកងកម្លាំងប៉ូលីសនៃ អធិការដ្ឋាននគេបាលខណ្ឌមានជ័យ បានចុះ​ធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុច​​ត្រង់មុខប៉ុស្តិ៍នគរបាលរដ្ឋបាល​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នាយប់ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២០។

ក្រោយឃើញបែបនេះមានមហាជនជាច្រើនបង្ហាញអារម្មណ៍ហួសចិត្ត និងនឹកស្មានមិនដល់ រឿងតូចសោះខ្លាចជារឿងធំ គ្រាន់តែឈប់ឲ្យប៉ូលិសចាប់ និងធ្វើការត្រួតពិនត្យទៅ វាមាន​ខាតអី សុខចិត្តជិះគេច នេះសំណាងហើយ ដែលមិនបានបង្កគ្រោះថ្នាក់​ដល់អ្នកដទៃ​ដែល​រួមដំណើរផ្លូវជាមួយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ