រន្ធត់ហួសថ្លែងព្រះសង្ឃ១អង្គទៀតហើយ ធ្វើអត្តឃាត អាករខ្លួនឯងដួលប្រកាច់ប៉ះទៀនធូប​បណ្ដាលឲ្យភ្លើងឆេះសុគត់នៅនឹងកន្លែងកើតហេតុភ្លាមៗ

63

​សង្វេគខ្លាំងណាស់ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកកាំបិតអារ.កខ្លួនឯង ហើយក៏ដួល​ប្រកាច់ ទៅប៉ះនឹងទៀនដែលបានអុជ បំភ្លឺនោះបណ្ដាលឲ្យភ្លើងឆេះសុគត់​ភ្លាមៗនៅវត្ត​ត្របែកឯករង្សី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០​ម្សិល​មិញនេះ នៅវត្តត្របែកឯករង្សី ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងដុតកុដិ ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាល​ស្រុកសូទ្រនិគម​បាន​ឲ្យដឹងថា :ជនរងគ្រោះឈ្មោះ ដុំ ជាភេទប្រុស អាយុ ៥០ឆ្នាំ មានអាស័យដ្ឋានភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសង្ឃបួសនៅក្នុងវត្តកើតហេតុខាងលើ មានជំងឺសរសៃប្រសាទ ។

នៅវេលាម៉ោង ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជំងឺរបស់ជនរងគ្រោះបានរើឡើង ស្របពេល​នោះបណ្ដាញចរន្តអគ្គិសនីបានដាច់ជនរងគ្រោះបានអុជទៀនបំភ្លឺក្នុងកុដិ ហើយចាក់​សោរ​កុដិពីខាងក្នុងដូចសព្វដង រួចធ្វើអត្តឃាតដោយយកកាំបិតអារកខ្លួនឯង ហើយក៏ដួលប្រកាច់ ទៅប៉ះនឹងទៀនដែលបានអុជបំភ្លឺនោះបណ្ដាលឲ្យភ្លើងរាលឆេះ សម្ភារ:ប្រើប្រាស់ក្នុងកុដិ ។

តាមការធ្វើកោសល្យវិច្ច័យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកព្រហ្មទណ្ឌ​នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តាមចម្លើយបំភ្លឺរបស់ព្រះសង្ឃនិងគណ:កម្មការវត្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះករណីនេះជនរងគ្រោះពិតជាមានជំងឺសសៃប្រសាទ ហើយបានធ្វើអត្តឃាតអារកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ

ប្រភព៖ Heng Ly