ខ្លោចចិត្តអាណិត លៀង ចាន់ឡា ស្រែកទ្រហ៊ោរយំបោកខ្លួនដូចអកក្រោយលឺដំណឹងបងប្រុសទទួលមរណភាព

508

ណាស់កាលពីពេលថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ បងប្រុស តារាចម្រៀង លៀង ចាន់ឡា បានទទួលមរណភាព ហើយ ដោយសារតែជំងឺ ដុះសាច់ថ្លើម។

និយាយអំពីអតីតបេក្ខភាព X Factor Camboida លៀង ចាន់ឡា មហាជនប្រាកដជាស្គាល់ ទោះបីជានាងមិនទទួលបានជ័យលាភីក្នុងការប្រកួតក្តី តែនាងហាក់ទទួលបានគាំទ្រច្រើនពីមហាជន ដោយសេចក្តីអាណិតគួបផ្សំនឹងទេពកោសល្យទឹកដបសំលេងដ៏ពីរោះរបស់នាង។

យ៉ាងណាមិញមកទល់ពេលនេះ លៀង ចាន់ឡា បានអភិវឌ្ឃខ្លួន ក្រៅពីអាជីពជាអ្នកចម្រៀង នាងបានក្លាយជាខ្លួនជាតារាសម្តែងមួយរូបផងដែរ។ ដោយកាលពីពេលថ្មីៗនេះ នាងទទួលបានការគាំទ្រខ្លាំងពីមហាជន ក្រោយពីនាងបានសម្តែងក្នុងខ្សែភាពយន្តដ៏កម្សត់មួយ ក្នុងនោះនាងត្រូវបានមហាជនកោតសរសើរជាខ្លាំងជាមួយទេពកោសល្យក្នុងការសម្តែងរបស់នាង។

ដោយឡែកកាលពីថ្ងៃទី ២៤ ខែ កញ្ញ ឆ្នា២០២០ ម្សិលមិញនេះ នាងបានជួបទុកធំ ព្រោះតែបងប្រុសរបស់នាងបានទទួលមរណាភាពទាំងវ័យក្មេង។ ក្រោយពីបានជួបរឿងបែបនេះ តារាចម្រៀងវ័យក្មេង លៀង ចាន់ឡា ទទួលយករឿងនេះមិនបាន ក៏បានបង្ហោះសារលាយឡំជាមួយទឹកភ្នែកថា បងហាក្រោកមកដឹកប្អូនទៅប្រឡងទៀត ក្រោកមកយាយជាមួយប្អូនភ្លាម ក្រោកមកបងមិចបងទុកអោយគ្រប់គ្នាយំចឹង ក្រោកមកវិញមកបងប្អូនសុំអង្វរ។ ក្រោយពីទទួលដំណឹងសោកសៅមួយនេះមហាជន ក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈសោកស្តាយជាខ្លាំង ព្រមទាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់កញ្ញា លាង ចាន់ឡា និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លាំងឃ្លាតឡើយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ