
កាលពីពេលថ្មីៗនេះគេសង្កេតឃើញថាករណីវាយសង្សារខ្លួនឯង បុរសទៅលើស្រ្តី គឺមានការកើតឡើងជាបន្តបន្ទាប់ ដោយទង្វើនេះត្រូវបានគេចាត់ទុកថាជាទង្វើមិនគប្បីបំពានទៅលើស្រ្តី និងខុសច្បាប់។
ដោយឃើញបែបនេះបុរសម្នាក់បានទម្លាយរូបភាពប៉ុន្មនាសន្លឹក ដោយត្រូវប្រពន្ធទះ៤កំភ្លៀងជាំមុខ មើលមិនយល់ តែបុរសដែលជាប្ដីមិនខ្ចីតបត និងខឹងនារីជាប្រពន្ធឡើយ ថែមទាំងបង្ហោះសារយ៉ាងចាក់ដោតផ្តាំទៅប្រុសៗទៀតផង។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Bong Phorn បានបង្ហោះរូបភាពត្រូវប្រពន្ធវាយនិងបង្ហោះសារយ៉ាងចាក់ដោតមួយថា៖” យើងខុសប្រពន្ធវាយនៅឲ្យស្ងៀមទោះយើងត្រូវក៏ដោយក៏កុំវាយមនុស្សស្រីអន់ណាស់បើខឹងដើរចេញទៅចប់។ ប្រពន្ធខឹងវាយហើយស្អែកឡើងគេស្អំឲ្យវិញទេទ្រាំជាំមុខតិចតួចប្រសើជាងដេកគុក ៤កំភ្លៀងជាំមុខគេថាវាយស្រលាញ់ហេងស៊យ៥ថ្នេរគេថាកាប់អាណិត។
អត់ហ៊ានទុកសក់វែងខ្លាចគេបោច ឡូវអត់សក់បោចទះយកទះយកហ្មងធ្វើជាមនុស្សប្រុសដើមទ្រូង៥ហត្ថដាច់ខាតមិនវាយស្រី ទុកឲ្យស្រីវាយវិញ ។ ស្របជាមួយគ្នានេះស្រាប់តែភាគីប្រពន្ធទម្លាយវីដេអូផ្អែមល្ហែមជាមួយប្តី និងបានបង្ហោះសារមួយឃ្លាតបទៅស្វាមីនាងមួយវិញថា ពេលលើកដៃវាយបងអូនភ្លេចឲ្យឈឹងនៅពេលដែលយើងធ្លាប់ផ្អែមល្ហែមជាមួយគ្នា។
ពេលនេះប្រហែលបងឈប់ឈឺមុខហើយតែអីលូវអូនកំពុងឈឺចិត្តជាទំងន់ហើយរឹតតែស្រលាញ់បងកាន់តែខ្លាំង៕
អត្ថបទ៖ ឈន់ ស៊ាងហៃ