ពីបុគ្គលិកប្រាក់ខែ១២០ដុល្លារតែលោក សុះ អាសារី ហៅ សារី ០១ បានអភិវឌ្ឍខ្លួនឯងក្លាយជាបុគ្គលជោគជ័យម្នាក់ទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ និងក្លាយជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ

483

ពីបុគ្គលិកផ្នែកលក់ទទួលបានប្រាក់ខែត្រឹមតែ១២០ដុល្លារក្នុងមួយខែតែលោក សុះ អាសារី ហៅ សារី ០១ ឬលោក ០១ បានអភិវឌ្ឍខ្លួនឯងក្លាយជាបុគ្គលជោគជ័យម្នាក់ទាំងវ័យក្មេងដោយអាចរកចំណូលបានរាប់ម៉ឺនដុល្លារ និងក្លាយជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនអចលនទ្រព្យមួយទៀតផង។

លោក សុះ អាសារី ហៅ ០១ បានឲ្យដឹងថា មុនលោកមានឈ្មោះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនប៉ាត់តាវី វិនិយោគអភិវឌ្ឃន៍អចលនទ្រព្យ និងទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ដូចសព្វថ្ងៃនេះ ដំបូងឡើយលោក ធ្វើការជាបុគ្គលិកផ្នែកលក់ ឲ្យក្រុមហ៊ុនឯកជនមួយដោយទទួលបានប្រាក់ខែត្រឹមតែ១២០ដុល្លារប៉ុណ្ណោះក្នុងមួយខែៗ។

បន្ទាប់ពីបម្រើការងារផ្នែកលក់បានមួយរយៈលោក ០១ ក៏បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយនារីម្នាក់នៅខេត្តបាត់ដំបង។ ក្រោយរៀបការហើយលោកក៏ឈប់ ធ្វើការឲ្យគេពេលនោះលោក បានដឹកដៃភរិយាទៅបើកហាងលក់ទូរស័ព្ទដៃនៅខេត្តប៉ៃលិន ព្រមទាំងជួលកម្មករដាំដំឡូងប្រកបរបរកសិកម្មលើដី២ហិចតារនៅទីនោះផងដែរ។

ទៅរស់នៅនិងប្រកបមុខរបររកស៊ីនៅខេត្ត ប៉ៃលិន បានមួយរយៈប៉ុណ្ណោះលោក និងភរិយាក៏បានផ្លាស់មកភ្នំពេញវិញដោយសារឪពុកលោកធ្លាក់ខ្លួនឈឺដោយចង់មករស់នៅក្បែរឪពុករបស់ខ្លួន។ ត្រឡប់មកភ្នំពេញវិញពេលនោះលោក បានធ្វើការជាចុងភៅ និងបង្រៀនភាសាអង់គ្លេសដល់ជនជាតិតួគី។ បន្ទាប់ពីបង្រៀនភាសាអង់គ្លេស និងធ្វើជាចុងភៅបានមួយរយៈមកលោកក៏វិលទៅធ្វើការជាផ្នែកលក់វិញឲ្យក្រុមហ៊ុនឯកជនមួយទៀត។

ចំពោះជីវិតដែលឆ្លងកាត់ការធ្វើការងារឲ្យគេច្រើនកន្លែងនេះដែរលោក ០១ មិនបានគិតរឿងលុយកាក់ជាធំនោះទេ អ្វីដែលលោកចង់បាននោះគឺជាបទពិសោធន៍ទៅវិញទាក់ទងនឹងរឿងផ្នែកទីផ្សារ និងតម្រូវការអតិថិជនបើនិយាយពីរឿងប្រាក់ខែវិញអំឡុងពេលនោះលោកទទួលបានចន្លោះពី ១២០ ទៅ ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ក្រោយហែលឆ្លងបទពិសោធន៍ការងារអស់រយៈពេលជាច្រើនឆ្នាំរួចមកលោក ០១ ក៏បានចម្រេចចិត្តឈប់ដោយពេលនោះលោកបានចាប់ផ្ដើមរកស៊ីជាមួយក្រុមហ៊ុនទីផ្សារបណ្តាញ (Network Marketing) មួយចំនួនពាក់ព័ន្ធទៅនឹងរឿងសុខភាព និងទីផ្សារអនឡាញផងដែរ ដោយទទួលបានប្រាក់ចំណូលច្រើនគួរសម្យ ហើយលោក ក៏បានរៀនសូត្រពីជំនាញដែលពាក់ព័ន្ធនឹងសុខភាពយ៉ាងច្រើនដោយមានការង្កើតជាក្រុមផងដែរដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ និងមានឱកាសចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ជាបន្តបន្ទាប់។ ក្នុងនោះលោកមានគម្រោងចេញទៅប្រទេសនៅបណ្ដាប៉ែកអ៊ឺរ៉ុបទៀតផង។

តែជាអកុសលលោក មិនទាន់បានទៅផងស្រាប់តែពេលនោះជំងឺកូវីដ១៩ ក៏បានផ្ទុះឡើង មិនអាចទៅណាបានពេលនោះលោកក៏បានសម្រេចចិត្តចាប់យកអាជីពជាមួយក្រុមហ៊ុនប៉ាត់តាវី វិនិយោគ អភិវឌ្ឃន៍ អចលនទ្រព្យ ដោយលោក មានតួនាទីជានាយកប្រតិបត្តិ ដោយលោកគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន កាន់គម្រោងទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយជាដើមហើយលោកក៍មានជំនួញអនឡាញផ្ទាល់ខ្លួនមួយចំនួនផងដែរជាមួយប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ។

គួររម្លឹកថាក្រុមហ៊ុន ប៉ាត់តាវី បើកដំណើរការសាងសង់ បុរីភីធីវី ដែលជាគំរោងទី១មុនគេនៅផ្សារបំណក់ ខេត្តពោធិ៍សាត់ ជាមួយតម្លៃពិសេសផងដែរ។ ខាងក្រុមហ៊ុនផ្ដល់ប្រូម៉ូសិនពិសេសដល់អតិថិជនដូចជា បង់រំលោះគ្មានកាប្រាក់ បង់រំលោះចាប់ពី១ឆ្នាំដល់១១ឆ្នាំ បង់រំលស់ត្រឹមតែ២៤,០០០ រៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ អតិថិជនអាចចំណេញរហូតដល់ ១៣,០០០ដុល្លារភ្លាមៗ៕