ក្រោយឪពុកវាយអូស និងបោចសក់ដូចសត្វធាតុ ឥឡូវម្ដាយ និងកូនស្រីរងគ្រោះ ចេញមុខ​និយាយថាវាយធ្វើបាបមិនក្រោម១ពាន់ដងនោះទេ

141
រឿងរ៉ាវដ៏សាហាវឪពុកបានប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ។
ពេលនេះសមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។ ជាក់ស្តែងនេះបើយោងតាមប្រភពប្រភពអ្នកសារព័ត៍មាន KH Plus News បានចុះទៅ សំភាសន៍ផ្ទាល់ជាមួយ កូនស្រី (ជន រង គ្រោះ ដែលត្រូវឪពុកវ៉ៃ) រួមជាមួយម្ដាយកំសត់របស់នាង បានទម្លាយឲ្យដឹងនូវរឿងរ៉ាវមួយ ចំនួនឱ្យមហាជនដឹងថា៖”បុរសជាប្ដី ដែលមានចិត្តសាហាវ ដូចខ្លាគឺបានវា យ ធ្វើ បា ប ខ្ញុំអស់រយៈពេល ជិត ២០ឆ្នាំមក ហើយ ពោលបើគិតត្រួសៗវិញ គឺ១០០០ដងមកហើយ ដោយ៩០០ដង វ៉ៃក្បែរសន្លប់ និង១០០ដងទៀត ត្រូវតិច។
ខ្ញុំក៏ធ្លាប់ដាក់ពាក្យលែង​លះដែរ ប៉ុន្ដែគេ ប្ដឹ ង បកឡើងតុលាការវិញ ហើយខ្ញុំពុំមានលិទ្ធភាពគ្រប់គ្រាន់ ទើបទ្រាំរស់មកដល់ពេលនេះទៅ ព្រោះបុគ្គលរូបនេះ បានគំរាមកាប់សម្លាប់មួយគ្រួសារទាំងមូល និងមិនចង់ឲ្យកូនមានឈ្មោះ ជាកូនគ្មានឪពុកហៅហ្នឹងគេ”៕
អត្ថបទ៖ ឈន់ ស៊ាងហៃ