ទៀតហើយប្រពន្ធចាក់សម្លាប់ប្ដីស្រស់ៗ ក្រោយតាមទាន់គេងជាមួយស្រីក្មេងនៅក្នុងផ្ទះ

253

កាលពីរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចវាល រំពេ ក្បែរផ្លូវជាតិលេខ ៧ ស្ថិត នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ជនសង្ស័យត្រូវជាប្រពន្ធ​បន្ទាប់​ពីបានចាក់សម្លាប់ប្ដីរួចមកមិនបានរត់ទៅណាទ ភ្លាមៗនោះ ត្រូវបានគេរាយការណ៍ទៅ កម្លាំងនគរបាលស្រុកសេសានផងដែរ។

នគរបាលស្រុកសេសាន បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ ថាមាន​ករណីឃាតកម្មប្រពន្ធចាក់សម្លាប់ប្ដី ក៏ចុះទៅដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួន ជនសង្ស័យ បានភ្លាមៗផងដែរ។ ជនសង្ស័យដែលចាក់សម្លាប់ប្ដីខ្លួនឯង មានឈ្មោះ ហួត សុខឡេង អាយុ 36 ឆ្នាំ ភេទស្រី បច្ចុប្បន្នរស់នៅ សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង​ខេត្តស្ទឹង​ត្រែង​។

ជនរងគ្រោះដែលត្រូវ ជាប្ដីដែលប្រពន្ធបានចាក់សម្លាប់នោះមានឈ្មោះ ម៉ុល ចាន់ អាយុ ៣៣​ឆ្នាំ ត្រូវជាប្ដី។បើតាម​ការរៀបរាប់របស់ស្ត្រី ជាជនសង្ស័យនេះ ​ដែលឈានទៅដល់ ការចាក់​សម្លាប់​ប្តីខ្លួនឯងគឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដែលបុរសជាប្ដី(រងគ្រោះ)នោះមានស្រី ច្រើនរាប់មិនអស់ ហើយថែមទាំងយកស្រីមកនៅផ្ទះ​ចំការ នៅកន្លែងកើត​ហេតុខាងលើ​។

ពេលនោះស្ត្រីជាជនសង្ស័យ ក៏ទៅទាន់ ប្ដីកំពុងតែនៅក្នុងបន្ទប់ជាមួយ នឹងស្រីផ្សេង ទើប ស្ត្រីជាជនសង្ស័យ ទប់កំហឹងមិនបានក៏ ប្រតាយប្រតប់ និង ទាញកាំបិត ចាក់ចំភ្លៅខាងស្ដាំ លើចង្គង់​ មួយកំបិត ចាក់ចំគល់ភ្លៅ ខាងស្ដាំ មួយកាំបិត នឹងមួយកាំបិតទៀតចំដៃ ខាងឆ្វេង បណ្ដាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែ មុខរបួស​ធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏បណ្ដាលឲ្យស្លាប់តែម្ដង។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំខ្លួនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បី កសាងសំណុំរឿង បញ្ជូន​ទៅកាន់សាលាដំបូង ខេត្តដើម្បី ចាត់ការតាម ផ្លូវច្បាប់ ដោយឡែក សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ ឈន់ ស៊ាងហៃ