ក្រោយ ព្រាប សុវត្ថិ ចេញពីផលិតកម្មហង្សមាសរួចមក ខេមរៈ សិរីមន្ត ចេញបទមួយណា​ក៏ផ្ទុះការគាំទ្រពីមហាជនដែរ

48

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​​​គ្រប់​បទ​ចម្រៀង​របស់​លោក ខេមរៈ សិរីមន្ត ចេញ​នៅ​ផលិតកម្ម​ហង្ស​មាស​ផ្ទុះការ​គាំទ្រ​យ៉ាង​ខ្លាំង​​ពី​ពុក​ម៉ែ​បងប្អូន។ ពោល​គឺ​ក្រោយ​​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ចេញ​ទៅ​ផលិតកម្ម​ Galaxy។

ជាក់​ស្ដែង​បទចម្រៀង​ “ជូន​ម៉ែ១លានខែភ្ជុំ” របស់​លោក ខេមរៈ សិរីមន្ត ទទួល​បាន​អ្នក​ទស្សនា​យ៉ាង​ច្រើន​លើស​លប់​ត្រឹម​តែ​រយៈ​ពេល​១ថ្ងៃ​សោះ​មាន​អ្នក​ទស្សនា​ជិត​២លាន​ដង។ ក្រោយ​ពី​បទ​ខាង​លើ​នេះ​មាន​អ្នកគាំទ្រ​ច្រើន​​​រួច​មក​បាន​ធ្វើ​ឲ្យ​​ប្អូន​ប្រុស ខេមរៈ ភារុន រូប​នេះ​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ​២០២០​ម្សិលមិញនេះ​ដែល​មាន​ចំណង​ជើង​ថា”តើខ្ញុំខុសអ្វីគ្រាន់តែស្រឡាញ់”។

“តើខ្ញុំខុសអ្វីគ្រាន់តែស្រលាញ់” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធ​បទ​ភ្លេង និងសម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។មួយបទនេះ មិនត្រឹមតែពីរោះនោះទេ ថែម​ទំាងមានអត្ថន័យយ៉ាងកម្សត់ស្ទើរស្រក់ទឹកភ្នែកទៀតផង ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រ​ជាច្រើន​នាក់ពេញចិត្តយ៉ាងខ្លាំងនៅបទចម្រៀងមួយបទនេះហើយបានបង្ហាញអារមណ៍ចាក់ដោតទៅលេីបទនេះខ្លាំងតែម្ដង។

​ គ្រាន់តែបទនេះចេញមិនទាន់បានប៉ុន្មានផង​ មានអ្នកចូលទៅ Comment ថា​ ៖ កំសត់ណាស់ ពីរោះណាស់, ចេញមួយបទនេះមកខ្ញុំពេញចិត្តខ្លាំងណាស់, ចង់ឱ្យមានភាគបន្ត, សំខានស្តាប់​សំឡេងបែបនេះយូរហើយ អាយដល, ចាក់ដាតណាស់បងអើយ​ខ្ញុំស្ដាប់ហើយ​ចង់ស្រក់ទឹក​ភ្នែក​ហើយ​បង​ ព្រមទំាងនៅមានពាក្យសរសើរចម្រៀងមួយបទនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់នោះទេ”៕

អត្ថបទ៖ សុភា ដានេត