ពីបុគ្គលិកប្រាក់ខែ ១២០ដុល្លារ តែលោក សោះ អាសារី អភិវឌ្ឍន៍ខ្លួនឯងក្លាយជាបុគ្គលជោគជ័យម្នាក់ទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗ
ពីបុគ្គលិកផ្នែកលក់ទទួលបានប្រាក់ខែត្រឹមតែ១២០ដុល្លារក្នុងមួយខែតែលោក សោះ អាសារី បានអភិវឌ្ឍន៍ខ្លួនឯងក្លាយជាបុគ្គលជោគជ័យម្នាក់ទាំងវ័យក្មេងដោយអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុង១ខែៗ។
លោក សោះ អាសារី បានឲ្យដឹងថា មុនលោកមានឈ្មោះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ប៉ាត់តាវី ទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារៗក្នុងខែៗដូចសព្វថ្ងៃនេះដំបូងឡើយលោក ធ្វើការជាបុគ្គលិកផ្នែកលក់ ឲ្យក្រុមហ៊ុនឯកជនមួយដោយទទួលបានប្រាក់ខែតែ១២០ដុល្លារប៉ុណ្ណោះក្នុងមួយខែៗ។
បន្ទាប់ពីបម្រើការងារផ្នែកលក់បានមួយរយៈលោក សោះ អាសារី ក៏បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយនារីម្នាក់នៅខេត្តបាត់ដំបង។ ក្រោយរៀបការហើយលោកក៏ឈប់ ធ្វើការឲ្យគេពេលនោះលោក បានដឹកដៃភរិយាទៅបើកហាងលក់ទូរស័ព្ទដៃនៅខេត្តប៉ៃលិន ព្រមទាំងដាំដំឡូងប្រកបរបរកសិកម្មលើដី២ហិចតារនៅទីនោះផងដែរ។
ទៅរស់នៅនិងប្រកបមុខរបររកស៊ីនៅខេត្ត ប៉ៃលិន បានមួយរយៈប៉ុណ្ណោះលោក និងភិរិយាក៏បានផ្លាស់មកភ្នំពេញវិញ។ ត្រឡប់មកភ្នំពេញវិញពេលនោះលោក បានធ្វើការជាចុងភៅ និងបង្រៀនភាសាអង់គ្លេសដល់ជនជាតិតួគី។ បន្ទាប់ពីបង្រៀនភាសាអង់គ្លេស និងធ្វើជាចុងភៅបានមួយរយៈមកលោកក៏វិលទៅធ្វើការជាផ្នែកលក់វិញឲ្យក្រុមហ៊ុនឯកជនមួយទៀត។
ចំពោះជីវិតដែលឆ្លងកាត់ធ្វើការងារឲ្យគេច្រើនកន្លែងនេះដែរលោក សោះ អាសារី មិនបានគិតរឿងលុយជាធំនោះទេ អ្វីដែលលោកចង់បាននោះគឺជាបទពិសោធន៍ទៅវិញទាក់ទងរឿងផ្នែកទីផ្សារ និងតម្រូវការអតិថិជនបើនិយាយពីរឿងប្រាក់ខែវិញអំឡុងពេលនោះលោកទទួលបានចន្លោះពី ១២០ ទៅ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ក្រោយហែលឆ្លងបទពិសោធន៍ការងារអស់រយៈពេលជាច្រើនឆ្នាំរួចមកលោក សោះ អាសារី ក៏បានចម្រេចចិត្តឈប់ដោយពេលនោះលោកបានចាប់ផ្ដើមរកស៊ីជាមួយក្រុមហ៊ុន Network Marketing ពាក់ព័ន្ធទៅនឹងរឿងសុខភាព ដោយទទួលបានប្រាក់ចំណូលពីក្រុមហ៊ុនសុខភាព ហើយលោក ក៏បានរៀនសូត្រពីជំនាញដែលពាក់ព័ន្ធនឹងសុខភាពយ៉ាងច្រើនដោយមានការង្កើតជាក្រុមផងដែរដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ មានឱកាសចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ស៊ីងហ្គាពួរ ជាបន្តបន្ទាប់។ ក្នុងនោះលោកមានគម្រោងចេញទៅប្រទេសនៅបណ្ដាប៉ែកអ៊ឺរ៉ុបទៀតផង។
តែជាអកុសលលោក មិនទាន់បានទៅផងស្រាប់តែពេលនោះជំងឺកូវីដក៏បានផ្ទុះឡើង មិនអាចទៅណាបានពេលនោះលោកក៏បានសម្រេចចិត្តចាប់យកអាជីពជាមួយក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ប៉ាត់តាវី ដោយលោក មានតួនាទីជានាយកប្រតិបត្តិ ជាមួយប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗ ដោយលោកកាន់គម្រោងទីផ្សារ និងប្រពន្ធផ្សព្វផ្សាយជាដើម។
គួររម្លឹកថាក្រុមហ៊ុន ប៉ាត់តាវី បើកដំណើរការសាងសង់ បុរីភីធីវី ដែលជាគំរោងទី១មុនគេនៅផ្សារបំណក់ ខេត្តពោធិ៍សាត់ ជាមួយតម្លៃពិសេសផងដែរ។ ខាងក្រុមហ៊ុនផ្ដល់ប្រូម៉ូសិនពិសេសដល់អតិថិជនដូចជា បង់រំលោះគ្មានកាប្រាក់ បង់រំលោះចាប់ពី១ឆ្នាំដល់១១ឆ្នាំ បង់ត្រឹមតែ២៤,០០០ រៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ អតិថិជនអាចចំណេញ ១៣,០០០ដុល្លារ៕