សាហាវពេកហើយ ត្រឹមជាសង្សារសោះបុរសម្នាក់ហ៊ានវាយនាង ឲ្យបែកមុខមាត់មើលសឹងតែ​មិនចង់ស្គាល់ផ្អើលពេញហ្វេសប៊ុក

192

នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់បានវាយទៅលើនារីម្នាក់ដែលជាសង្សាររបស់ខ្លួន បណ្តាលឲ្យ​មានរបួសនៅលើផ្ទៃមុខ ហើមមើលលែងយល់។

តាមរយៈការរៀបរាប់របស់អ្នកថតវីដេអូ ដែលត្រូវជាប្អូនស្រីរបស់នារីរងគ្រោះ បានបញ្ជាក់ថា បុរស​ម្នាក់នេះកន្លងមកធ្លាប់វាយធ្វើបាបបងស្រីរបស់ខ្លួនជាច្រើនដងហើយ ប៉ុន្តែដោយសារ​តែបងស្រីរបស់ខ្លួនអាណិត និងបុរសជាសង្សារពូកែលួងទៀត ទើបបងស្រី​របស់ខ្លួន​ចេះតែ​លើកលែងមិនបន្តប្តឹងទៀត។

ប៉ុន្តែយប់មិចនេះ នារីរងគ្រោះមិនលើកលែងអោយទៀតឡើយ ក៏រត់ទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានបុរសម្នាក់នេះភ្លាមៗទាំងយប់ផងដែរ។គួរបញ្ជាក់ថា ជនសង្ស័ យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ បានធ្វើសកម្មភាពប្រើដៃវា យភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​៕

អត្ថបទ៖ សុភា ដានេត