ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បង្ហោះសារយ៉ាងចាក់ដោត និងរំលឹករឿងរ៉ាវម្ដាយទ្រាំឈឺចាប់ កាលពីជាង៣០ឆ្នាំមុន

268

នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​​កំពូល​តារាចម្រៀង​ ឱក សុគន្ធកញ្ញា ​​ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​គាំទ្រ​ និង​បងប្អូន​នៅ​ក្នុង​រង្វង់​សិល្បៈ​​មួយ​ចំនួន​តែង​តែ​ទៅ​ Surprise ខួប​កំណើត​ដល់​រូប​នាង​​ផង​ដែរ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ក្នុង​ថ្ងៃ​ខួប​កំណើត​នេះ​ដែរ​បើក​ភ្នែក​ឡើង​មិន​ទាន់ កំពូល​តារាចម្រៀង​ ឱក សុគន្ធកញ្ញា បាន​បង្ហោះ​សារ​រៀបរាប់​​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល និង​រំភើប​​ទៅ​កាន់​អ្នក​ម្ដាយ​ថា៖”​ថ្ងៃនេះ កាលពីជាង៣០​ឆ្នាំមុន មនុស្សស្រីម្នាក់នេះ កំពុងតែ​ទ្រាំនូវ​ការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បី​បាច់​ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិន​គ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល”។

“ម៉ែ​តែង​តែ​ធ្វើជាអ្នកគាំទ្រតែម្នាក់​របស់​កូន បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់​ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយ​តែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើង​និងបានជួបជុំគ្នាវិញឆាប់ៗ”។