ភ្លៀងបាក់មេឃហើយថ្ងៃនេះ​ សុគន្ធ​ និសា​ បណ្ដើរស្វាមីទៅវត្តក្នុងឱកាសភ្ជុំបិណ្ឌនេះយ៉ាងផ្អែម​ល្ហែម​ឃើញហើយចង់លើសជាតិស្ករ

200

តាំង​ពី​ថ្ងៃ​ដាក់​បិណ្ឌ​១​មក​​តារាចម្រៀង​ សុគន្ធ និសា មិន​ទាន់​​បាន​បង្ហោះ​រូប​ភាព​ទៅវត្ត​ជាមួយ​ស្វាមី​ជាទី​ស្រឡាញ់​ឡើយ ទើប​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ​ត្រូវ​នឹង​បុណ្យ​កាន់​បិណ្ឌ​ទី​១២ អ្នក​នាង និង​ស្វាមី​បាន​បណ្ដើរ​គ្នា​ទៅ​វត្ត​យ៉ាង​ផ្អែមល្ហែម​ឃើញ​ហើយ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។

អ្នកនាង​ សុគន្ធ និសា បាន​បង្ហោះ​រូបភាព​ទៅ​វត្ត​ជាមួយ​ស្វាមី​​ ស្ថិត​ក្នុង​ទឹក​មុខ​ញញឹមញញែម​ ជាច្រើន​សន្លឹក អម​ដោយ​ការ​សរសេរ​ថា៖ «​សូម​អនុមោទនា​បុណ្យ​កុសល​ទាំងអស់គ្នា សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន ឲ្យ​​សុខ​ចម្រើន​ទាំងអស់គ្នា​»​។

ក្រោយពី​ឃើញ​បែបនេះ​មានមហាជនជាច្រើន​ បង្ហាញអារម្មណ៍ភ្ញាក់​​ផ្អើល​ ព្រោះកម្របាន​ឃើញ​អ្នកនាង​ បង្ហាញភាពផ្អែមល្ហែមទៅកាន់ស្វាមីណាស់ ហើយ​ជូនពរ​ឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាដល់ចាស់សក់ស្កូវជាពិសេសមានកូនឆាប់ៗ ព្រោះចង់ឃើញមុខ​កូន​របស់​អ្នក​ទាំង​ពីរ​ ថាប្រាកដជាស្អាតមិនខុសពីឪពុកម្តាយនោះឡើយ។

ឯអ្នក​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា៖” ភ្លៀងបាក់មេឃហើយថ្ងៃនេះ បងនិសា ទៅវត្តជាមួយ​ស្វាមី​ ចង់​ឃើញ​អាយដល​ផ្អែមល្ហែម​បែប​នេះ​ជារៀង​រហូត”៕

អត្ថបទ៖ ឈន់ ស៊ាងហៃ