ផ្អើលពេញហ្វេសប៊ុកម្ចាស់ប្រេនព្រះច័ន្ទ២ LLP ផ្ទុះប្រតិកម្មរឿងគេលួចថតវីដេអូរបស់ខ្លួនយកទៅ​បង្ហោះ​​ថា”ធ្វើដល់ម្ចាស់ប្រេនទាំងមូល តែស្លៀកពាក់ទៅវត្តមិនសមរម្យ”

534

កាល​ពី​ពេល​ថ្មីៗ​នេះ​​​ម្ចាស់​ប្រេនព្រះច័ន្ទ២​ LLP ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​​លួច​ថត​វីដេអូ​ហើយ​យក​ទៅ​បង្ហោះ​នៅ​លើ​ Tik Tok និង​ហ្វេសប៊ុក​ថា៖” ខ្លាច​គេ​មិន​ស្គាល់​ថា​ខ្លួន​ជា​ម្ចាស់​ប្រេន LLP ហើយ​មើល​ទៅ​បាន​ជា​ទៅបិណ្ឌ​នៅ​វត្ត​បែរ​ជា​ស្លៀក​ពាក់ខោ​ ខ៊ូវប៊យ អាវ​យឺត​ពណ៌​លឿង​មាន​ឡូហ្គូ​ LLP បែប​ហ្នឹង​”។

បន្ទាប់​ពី​ឃើញ​ការ​រិះគន់​ពី​សំណាក់​​អ្នក​លួច​ថត​វីដេអូ​​ខ្លួន​យក​ទៅ​បង្ហោះ​ពេញ​ហ្វេសប៊ុក និង​ Tiktok រួច​មក​បាន​ធ្វើ​ឲ្យ​​ម្ចាស់​ប្រេន​ព្រះច័ន្ទ២ LLP ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដូច​ថ្ងៃថា​ជា​​អ្នកនាង ស្រីភា ត្រូវ​ជា​បង​ស្រី​បង​ប្រុស​តារាចម្រៀង សម្បត្តិ ដេវីដ នោះ​​បាន​កើត​ទុក​មិន​សុខ​ចិត្ត​ភ្លាម​ៗ​នោះ​អ្នកនាង បាន​ចេញ​វីដេអូ​​ផ្ងើ​​ឆ្លើយតប​ទៅអ្នក​រិះគន់​ទាំង​ទទឹង​ទិស​វិញ​ថា៖”ចង់​មក​បក​ស្រាយ​បន្តិច​ មក​ដល់​ផ្ទះ​ភ្លាមអូស​ឃើញ​វីដេអូ​មួយ​​ក្ដៅ​ចិត្ត​ហ្មង​។ ថ្ងៃ​នេះ​នាង​ខ្ញុំ​​បាន​ចុះ​ទៅ​ជាមួយ​កូន​ចៅ​ខ្ញុំ​យក​ឥវ៉ាន់​ឲ្យ​តំណាង​ចែកចាយ ទៅ​តាម​ខេត្ត​ក៏​ឆ្លៀត​ចូល​វត្ត​ធ្វើ​បុណ្យ​ ក៏​បាន​ឃើញ​ប្អូន​ប្រុស​ម្នាក់​ថត​វីដេអូ​រិះគន់​នាង​ខ្ញុំ ។

ដូច្នេះ​ប្អូន​ប្រុស​ចែ​ ចង់​សួរ​ប្អូន​ប្រុស​បន្ដិច ​ចេញ​មក​បក​ស្រាយ​ជាមួយ​ចែមក​​ ធ្វើ​បុណ្យ​ស៊ី​សង​ទៅ​លើ​ខោអាវ​មែន​ទេ ចែ​ចង់​ប្រាប់​ប្អូន​ថា​ចែ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ទេ​។ ហេតុ​អ្វី​បាន​ជា​ប្អូន​លួច​ថត​វីដេអូ​ចែ​ទៅ​បង្ហោះ​ ថាខ្លាច​គេ​អត់​ស្គាល់​ប្រេន​ចែ​អ៊ីចឹង។ ដូច្នេះ​ចែ​សុំ​ឲ្យ​ប្អូន​ចេញ​មុខ​មក​សុខ​ទោស​ចែ​ជាសាធារណៈ​ ព្រោះ​ចែ​ទៅ​វត្ត​មិន​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ​ធ្វើ​ឲ្យ​ខូច​និង​ប៉ះពាល់​ដល់​សាសនា​នោះទេ ឥឡូវ​ចែ​ទុក​ពេល​២៤​ម៉ោង​ដើម្បី​ឲ្យ​ប្អូន​ចេញ​មុខសុំទោស៕