ហួសចិត្តនិយាយលែងចេញ អង់គ្លេសប្រកួតប្រជែងបន្ទប់គេងដូចសំបុកជ្រូក ហើយអ្នកឈ្នះ​នឹងទទួលបានរង្វាន់

39

ជារឿង​មួយ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ដែល​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក​គេ​ប្រកួត​ប្រជែង​​ជ្រើស​រើស​យក​បន្ទប់​ណា​ស្អាត​ជាង​គេ​នឹង​​ឈ្នះ​ទទួល​បាន​រង្វាន់​ តែ​ប្លែក​អី​ចភព​អង់គ្លេស​ ប្រឡង​ប្រកួត​ប្រជែង​បន្ទប់​ដូច​សំបុក​ជ្រូក​ដែល​មាន​ភាពរញ៉េរញៃ ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់។

រូបភាពដែលបានមកពីអ្នកចូលរួមប្រកួត បង្ហាញឲ្យឃើញថា ក្នុងបន្ទប់គេង​របស់​ពួកគេ​ ពិតជាមានភាពរញ៉េរញ៉ៃជាខ្លាំង ដោយសម្លៀកបំពាក់រាយប៉ាយពាសពេញឥដ្ឋ សំរាម ​និងអីវ៉ាន់ផ្សេងៗទៀតទុកចោលពាសវាលពាសកាលយ៉ាងឥតសណ្ដាប់ធ្នាប់។

លោក Danny Richmond ជានាយកគ្រប់គ្រងក្រុមហ៊ុន BedSOS បាននិយាយថា៖    ​ខាងយើង​បានឃើញបន្ទប់គេងរញ៉េរញ៉ៃជាច្រើនណាស់មកហើយ ប៉ុន្ដែយើងក៏មានការ​ភ្ញាក់ផ្អើលចំពោះស្ថានភាពបន្ទប់គេងមួយចំនួនផងដែរ។

យ៉ាងណាមិញ ការប្រកួតប្រជែងដ៏ប្លែកខាងលើនេះ នឹងបញ្ចប់នៅថ្ងៃចន្ទទី១៤ ខែកញ្ញា​សប្ដាហ៍ក្រោយ ហើយរង្វាន់ដែលអ្នកឈ្នះទទួលបាននោះគឺ គ្រែគេងម៉ូតថ្មីមួយ ដែលមានតម្លៃរហូតដល់៤០០ផោន (ប្រមាណ៥១៣ដុល្លារអាមេរិក)៕