តាមពិតម្ចាស់បទ “ខ្ញុំស្រឡាញ់ BTS” ផ្ទុះការរិះគន់ផ្អើលពេញហ្វេសប៊ុក ជាក្មួយស្រី សុខ ពិសី សោះ

65

ជឿកជាក់ថាមហាជនទូទៅ ប្រាកដជាទទួលជ្រាបហើយ បទ ចម្រៀង ខ្ញុំស្រឡាញ់ BTS ពេញបេះដូង ដែលបកស្រាយដោយតារាចម្រៀងពន្លកថ្មីរបស់ផលិតកម្មសាន់ដេ គឺ កញ្ញា ម៉ានីតា ដោយគ្រាន់តែបទនេះចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវ​មហាជន​រិះគនយ៉ាងចាស់ដៃតែម្តង។

ជារឿងមួយគួឲ្យភ្ញាក់ផ្អើល ដោយបានទទួលដំណឹងថា ការពិតតារាចម្រៀងវ័យក្មេង​ដែល​ទើបឈានចូលវ័ស័យសិល្បៈនោះ ជាក្មួយស្រី របស់តារាចម្រៀងល្បីឈ្មោះ គឺកញ្ញា សុខ ពិសី។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជនរិញគន់អត់សំចៃមាត់ទៅលើបទចម្រៀងនេះ ក៏ព្រោះតែ មានអត្ថន័យនិយាយអំពីយុវតីម្នាក់ ជាអ្នកគាំទ្រក្រុមតារាចម្រៀងប្រុស BTS យ៉ាងផ្កាប់​មុខមិនថានាងធ្វើអ្វីក៏តែងតែស្ដាប់បទក្រុម K-Pop មួយនេះទោះត្រូវម៉ែជេរក៏ដោយ។

ស្របជាមួយគ្នានេះ ក៏មានមហាជាច្រើនបានបញ្ចេញមតិ និងបានលើកឡើងខុសៗគ្នាថា ជាក្មួយស្រី សុខ ពិសី សោះ បានសុខៗលេចមុខក្នុងផលិតកម្មសាន់ដេបែបនេះ អ្នកខ្លះ​ទៀតបានលើកឡើងថាចូលតាមខ្សែ ឫមិនខ្សែ វាមិនសំខាន់ទេ អ្វីដែលសំខាន់​គឺទៅលើ​សមត្ថភាព ព្រោះថាទោះអ្នកមានខ្សែធំយ៉ាងណា បើសិនគ្មានសមត្ថភាព​ក៏មិនអាច​ល្បីបាន​ឡើយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ