មហាជនកាន់តែអាណិត Ton ក្រោយបែកពី Taew ប្រកាន់ជំហរមិនទាន់យកសង្សារថ្មី ខណៈ​អតីតគូស្នេហ៍ទៅផ្អែមល្ហែមជាមួយសេដ្ឋីវាល់លាននៅសមុទ្រ

105

 

អ្នក​គាំទ្រ​ជា​ច្រើន​​ទាំង​ក្នុង និងក្រៅ​ប្រទេសថៃ​​​បាន​បង្ហាញ​ក្ដី​អាណិត​ចំពោះ​ Ton យ៉ាង​ខ្លាំង​ក្រោយ​ក្រោយបញ្ចប់ចំណងស្នេហ៍អស់រយៈពេល១៤ ​ជាមួយ Taew រួច​មក​រហូត​មក​ដល់​ពេល​នេះ​លោក​​នៅ​តែ​ប្រកាន់​គោល​ជំហរ​មិន​ទាន់​យក​សង្សារ​ថ្មី​នោះ​ទេ ខណៈ​ Taew ដែល​ជា​អតីត​​មិត្ត​ស្រី​ទៅ​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី​ដែល​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​មិន​ខ្វល់​ពីអ្វីទាំងអស់។

ជាក់​ស្ដែង​​ថ្មីៗ​នេះ​ក្នុង​ពេល​កំពុង​ឡាយ​​កំលោះ​សង្ហា​ Ton ត្រូវ​បាន​អ្នក​គាំទ្រ​ និង​ហ្វេនៗ​ដែល​ស្រឡាញ់​ចូល​ចិត្ត​រូប​លោក​នា​ពេល​កន្លង​មក​បាន​សួរសំនួរ​ទៅ​លោកថា៖” តើ​ពេល​នេះ​លោក​មាន​ សង្សារ​ថ្មី​ហើយ​ឬនៅ?”។

ការ​សួរ​សំនួរ​ពី​សំណាក់​​ហ្វេនៗ​ភ្លាម​ៗ​នោះ​កំលោះ​សង្ហា Ton បាន​ឆ្លើយ​តប​ជាមួយស្នាម​ញញឹម​ថា “នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​គិត​ទេ ហើយ​ក៏​មិន​ប្រញាប់​យក​ដែរ”។