ក្រោយប្អូនស្រី លោតទឹកសម្លាប់ខ្លួនទាំងវ័យក្មេង ឥឡូវបងស្រីជនរងគ្រោះ ទម្លាយវីដេអូ ឃើញហើយអាណិតហួសថ្លែង

1477

កាលពីពេលថ្មីៗនេះ ករណីស្រីស្អាតរូបស្រស់សោភាម្នាក់បាន បានដាច់ចិត្ត លោតទឹក​សម្លាប់​ខ្លួនឯង នៅស្ពានជ្រោយចង្វារ ដែលបានបន្សល់ទុក តែបាច់ផ្កានិងស្បែកជើងកែងមួយគូ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ទាបភ្លឺឈានចូលថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០២០ ដែល​បានបង្កការភ្ញាក់ផ្អើលដល់មហាជនទាំងយប់តែម្តង។

យ៉ាងណាមិញ ពេលនេះគេបានកំណត់អត្តសញ្ញាណនារី​រងគ្រោះបានហើយតាមរយៈការ ចែកចាយនូវសាររំលែកទុក្ខ និង ការសោកស្តាយពីសំណាក់ មិត្តភក្តិរបស់នារីរងគ្រោះ នៅលើបណ្ដាញសង្គម Facebook។ ជាក់ស្តែងអត្ដសញ្ញាណរបស់នារីរងគ្រោះ ដែលប្រើ​ប្រាស់គណនី Facebook ឈ្មោះ «Gech Gech» និងមានឈ្មោះពិត «ចាន់ ស្រីមាន» អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលបង្ហាញនៅលើគណនី Facebook របស់នារីរងគ្រោះបានបង្ហាញថា មុន​ពេល​កើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើតរបស់​បងស្រី នៅភោជនីយដ្ឋាន​ទន្លេបាសាក់២។ ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញុំាអីនៅភោជនីយដ្ឋាន ក្នុងEden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ហើយក៏បាត់ដំណឹងសូន្យឈឹង។

រហូតព្រឹកឡើង បានមិត្តភ័ក្ដិ​រកគេផ្សព្វ ផ្សាយករណីនារីម្នាក់លោតទឹក ដែល​បន្សល់​ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូរ។ ដោយបងស្រីនារីរងគ្រោះ​ឈឺចាប់សោក​ស្តាយនិងទទួលយករឿងនេះមិនបាន​​បង្ហោះវីដរអូប្អូនស្រីដោយភ្ចាប់ជាមួយសារ​យ៉ាងក្តុកក្តួលមួយថា៖«Videoចុងក្រោយ ដែរប្អូនស្រី ធ្វើឲខ្ញុំ​រហូតដល់ពេលនេះ ខ្ញុំមិនទាន់​បានបើកមើលvideoនឹងទេ ព្រោះខ្ញុំទទួលយកមិនបាន »។ ស្របជាមួយគ្នានេះ ក៏មាន​មហាជនជាច្រើនបានចូលរួមសោកស្តាយជាខ្លាំង ព្រមទាំងចូល​រួមរំលែក​ទុក្ខដល់ក្រុម​គ្រួសាររបស់បងស្រីសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភពកុំបីឃ្លាំងឃ្លាតឡើយ ៕

 

Videoចុងក្រោយ ដែរប្អូនស្រី ធ្វើឲខ្ញុំ😭😭រហូតដល់ពេលនេះ ខ្ញុំមិនទាន់បានបើកមើលvideoនឹងទេ ព្រោះខ្ញុំទទួលយកមិនបាន

Posted by Chan Raksmey on Friday, 11 September 2020

អត្ថបទ៖ ឈន់ ស៊ាងហៃ