មិនចាញ់ប្រទេសថៃប៉ុន្មានទេ ឥឡូវនេះកំពង់សោម យកកឺកឺរូបសង្ហាឈរតំរងជួរគ្នាឲ្យនារីៗ​រើសយកទៅកំដរ​កំពុងកក្រើកពេញហ្វេសប៊ុក

24

ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​សម្ពន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​ក៏​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ពោល​គឺ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ភាគ​ធំ ជា​ពិសេស​វិស័យ​អចលន​ទ្រព្យ និង​វាយន​ភណ្ឌ សុទ្ធ​តែ​ត្រូវ​បាន​វិនិយោគ​ភាគ​ច្រើន​ដោយ​​ចិន ដោយប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះសង្កេតឃើញថា មានជនជាតិចិនជាច្រើន បានសម្រុកមករស់នៅប្រទេសកម្ពុជា ជាពិសេសគឺនៅខេត្តព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្នាប្រាកដជាមានភាពស្រឡាំងកាំងនៅពេលដែលបានឃើញវីដេអូបុរសរូបសង្ហារជនជាតិចិន ជាច្រើននាក់កំពុងតែឈរតម្រង់ជួរឲ្យនារីៗខ្មែររើសមកអង្គុយកំដរ នៅក្នុងខារ៉ាអូខេ​មួយ​កន្លែងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នខេត្តនេះសង្កេតឃើញថា ក្រោយពីមានវត្ត​មានជនជាតិចិនចូលមករស់​នៅ​គឺមាន​ការ​រីកដុះដាល​នៅ​កាស៊ីណូ​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ សណ្ឋាគារ​ ផ្ទះ​សំណាក់​ជាច្រើន​ទៀត​ដែល​សេវាទាំងអស់នេះ​គឺបម្រើទៅដល់ជន​ជាតិចិន​ដែលរស់​នៅទីនោះ ហើយអ្វីដែលកាន់តែពិសេស​គឺមុខរបរនេះត្រូវបាន​ប្រទះឃើញ​នារីៗភាគ​ច្រើនប៉ុណ្ណោះដែលធ្វើការបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Oun Koko បានរៀបរាប់ឲ្យដឹងថា៖«យប់នេះសុំរកក្កីសុខអោយខ្លួនឯងវិញម្ដងពិភពលោកនេះដូចធ្វើបាបខ្ញុំពេកហើយពិបាកសម្រេចចិត្តណាស់ជួយគិតគ្នាមើលយកមួយណាទុកមួយណីបើសង្ហារទាំងអស់» ដោយការបង្ហោះនេះក៏បានភ្ជាប់មកនៅជាមួយវីដេអូ នឹងរូបភាពមួយចំនួនផងដែរ ៕ប្រភព KBN