
ដោយសារតែខ្លោចចិត្តអាណិតក្មេងប្រុស ម៉េង សៀង អាយុ២ឆ្នាំដែលបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅទីរួមខេត្តពោធិសាត់ កាលពីពេលថ្មីៗនេះទើបលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធអគ្គនាយិកាក្រុមហ៊ុនKCR Group និងជានាយិកាសិប្បកម្មរ៉ារី នោះបានចាត់តាំងក្រុមការងារKCRចែករំលែកមនុស្សធម៌បានយកថវិកា១.០០០ ដុល្លារទៅប្រគល់ជូនឪពុកម្ដាយក្មួយប្រុសរងគ្រោះ។
បើតាម Page KCRចែករំលែកមនុស្សធម៌ បង្ហោះនៅមុននេះបានសរសេររៀបរាប់ថា៖”ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នាងខ្ញុំ កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុនKCR Group និងជានាយិកាសិប្បកម្មរ៉ារី បានចាត់តាំងក្រុមការងារKCRចែករំលែកមនុស្សធម៌ ជាតំណាងនាំយកនូវថវិកាចំនួន 1000$ ទៅប្រគល់ជូនម្តាយឪពុក ក្មួយប្រុសម៉េង សៀង អាយុ2ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីរួមខេត្តពោធិសាត់”។
ហើយពេលនេះដែរត្រូវ យកមកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។ ដូច្នេះ អ៊ុំសូមជូនពរឲ្យក្មួយប្រុស ឆាប់បានជាសះស្បើយ ព្រះតាមថែរក្សា និងឆាប់បានត្រលប់ទៅគេហដ្ឋានវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។អំពើល្អមិនសាបសូន្យសាមគ្គីជាកម្លាំង៕