នាឱកាសភ្ជុំបិណ្ឌនេះឯកឧត្ដម ស ថេត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់​ពលរដ្ឋក្រីក្រចំនួន២១៦គ្រួសារ​នៅរាជធានីភ្នំពេញ

21

ដោយពិនិត្យឃើញពីស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១​ ខណ្ឌ​មានជ័យ​ នៅព្រឹកថ្ងៃសុក្រ​ ទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ បានអញ្ជើញ​ញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ នៅសង្កាត់បឹងទំពុន១​ ចំនួន​២១៦​ គ្រួសារ​ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោក​ស្រីអនុ​ប្រធាន​​ក្រុមការងារ​ និងសមាជិកសមាជិការ​នៃគណបក្សប្រជាជន​ចុះជួយ​សង្កាត់បឹង​ទំពុន១​ ខណ្ឌមានជ័យ​ ។

ឯកឧត្តមប្រធានក្រុមការងារ​ បាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមដេីម្បីចែកជូន​ចៅសង្កាត់​ ក្រុមប្រឹក្សាសង្កាត់​ ប្រធានអនុប្រធានភូមិ​ ប្រជាការពារ​ ជាពិសេសប្រជាពលរដ្ឋ​ក្រីក្រដែលខ្វះខាតជីវភាពចំនួន​ ២១៦គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន​ ១០០,០០០​ (ដប់មុឺនរៀល)​ អង្ករ២បេ​=៥០Kg ទឹកក្រូច២កេស​ ទឹកសុទ្ធ២កេស​ មី១កេសតូច​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ប្រេងឆា​១ដប​ ប៊ីចេង១កញ្ចប់​ និងអំបិល១កញ្ចប់​ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារ​បាននាំយកការ​សួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋមួយ​ចំនួនប្រឈម​នឹងបញ្ហាជីវភាពក្នុងកំឡុងពេលពិភពលោកកំពុងជួបបញ្ហាវីរុសកូវីដ១៩ ។

ឯកឧត្តមប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ទាំង​អស់ឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីឲ្យបានដឹងច្បាស់ពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិក្សាស្វែងយល់អំពីតម្រូវការ និង​ក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាមួយនេះដែរឯកឧត្តម​ប្រធានក្រុមការងារបាន​ណែនាំក្រុម​ប្រឹក្សាសង្កាត់ មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ធានាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អ នៅកិច្ចឯកឧត្តម​ស្នងការក៏បានផ្តល់​លេខទូរស័ព្ទរបស់​ឯកឧត្តម ដល់ប្រជាពលរដ្ឋដើម្បីទាក់ទងផ្ទាល់​នៅពេលមានបញ្ហា​ផ្សេងៗកើត​មានឡើង ៕