វីវរហើយមហាជនមួយចំនួនផ្ទុះប្រតិកម្ម និងខឹងសម្បាររឿង ម៉ៃ សុគន្ធ ជេរប្រមាថយាយៗ​រាំលេងក្នុងសាលាឆាន់

93

រឿង​រ៉ាវ​យាយ​ៗ​រាំ​ក្នុង​សាលា​ឆាន់​ក្រោយ​ព្រះសង្ឃ​​ឆាន់​ត្រង់​ហើយ​នៅ​វត្ត​មួយ​​កំពុង​តែ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​​ផ្អើល​ពេញ​ហ្វេសប៊ុក​​ដល់​ថ្នាក់​បង្ក​រ​ទៅ​ជា​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅវិញ​ទៅមក​រវាង​តារាកំពូល​ទើស​លោក ម៉ៃ សុគន្ធ និង​អ្នកលេងហ្វេសប៊ុក។

លោក ម៉ៃ សុគន្ធ បាន​សរសេរ​រិះគន់​ឥត​សំចៃ​មាត់​ថា៖” ថា​ក្មេង​ទៅ​វា បែក​ស្លុយ​មិនដឹងខ្យល់​អី នេះ​កញ្ចាស់​ក្បាល​គ្រប់គ្នា​ហើយនៅ​មកពភ្លីពភ្លើ​ពក​ថ្ងាស មិន​ស្គាល់​វត្ត​មិន​ស្គាល់​សាលាឆាន់ បើ​ឃ្លាន​រាំ​ណាស់ ទៅ​រាំ​ក្នុង​ចេតិយ ហ្មង​ទៅ រាំ​ហើយ​ដេក​ក្នុង​នឹង​ហ្មង ​គំរូ​អាក្រក់​។

ការ​រិះគន់និងជេរ​ប្រមាថ​​គ្មាន​សំចៃ​មាត់​ជាមួយ​ពាក្យ​សម្ដី​អសុរោះ​របស់​ ម៉ៃ សុគន្ធ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ផ្ទុះ​ប្រតិកម្ម​និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដោយ​ពួក​គេ​បាន​ចូល​ទៅ Comment  ថា៖”មនុស្ស​ចាស់​មិន​មែន​ក្មេង​ទេ​ណា ហេតុ​អ្វី​បាន​បង​ជេរ​ប្រមាថ​គាត់​បែប​នេះ​ បើ​គាត់​ធ្វើ​ខុស​មិន​គម្បី​នឹង​សាសនា​ឬ​គំរូ​អាក្រក់​ដល់សង្គម​យើង​អាច​ហៅគាត់​មក​ណែនាំ​បាន​មិន​គួរ​ណា​​បង​ជេរ​ប្រមាថ​គាត់ដល់​ថ្នាក់​នេះ​ទេ។ ម្ដាយ​គេ​ម្ដាយ​យើង​ចង់សប្បាយ​តែ​គាត់អត់​បាន​គិត​ បើ​បង​វិញ​ឈឺ​អត់បើ​គេជេរ​ដៀល​ម្ដាយ​យើង​ដូច្នេះ”។

មួយ​វិញ​ទៀត​សកម្មភាព​ដែល​យាយ​ៗ​ រាំ​លេង​សប្បាយ​ក្នុង​សាលា​ឆាន់​គឺ​ជា​ម៉ោង​ដែល​ចប់​កម្មវិធី​ទៅ​ហើយ ហេតុអ្វីទើបពួកគាត់គ្មានសិទ្ធសប្បាយ​នៅ​ជីវិតចុង​ក្រោយ កុំ​ប្រកាន់​ច្រើន​ពេក​បើក​ចិត្ត​ឲ្យ​ទូលាយ​ បើ​ពួក​គាត់ធ្វើ​ខុសឲ្យ​មេភូមិ​មេឃុំ​នៅ​តំបន់​នោះ​ហៅ​ទៅអប់រំ​គឺ​ចប់​ហើយ​។ និយាយ​នេះ​មិន​បាន​កាន់​ជើង​ខាង​ណា​ទេ​ តែ​មិន​គួរ​ណា​ប្រើពាក្យ​ជេរ​ប្រមាថ​គាត់​ដល់​ថ្នាក់​ហ្នឹង​ឡើយ។

គួរបញ្ជាក់ផងដែរថា​ លោក​ម៉ៃ សុគន្ធ មិនបាន​បញ្ជាក់ថា​តើ ការ​រាំ​បែបនេះ​កើតឡើង​នៅពេលណា ហើយ​នៅ​ទីកន្លែង​ណា វត្ត​នោះ​ឈ្មោះ​អ្វី​នោះ​ឡើយ ដោយ​គ្រាន់តែ​ធ្វើការ​បង្ហោះ​វីដេអូ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​រិះគន់​របស់​លោក​ប៉ុណ្ណោះ​​។ ជា​ការ​ឆ្លើយតប​លោក​ម៉ៃ សុគន្ធ បាន​បញ្ជាក់ថា «​នេះ​សាលាឆាន់ ណា មិនមែន សួន​ក្នុង​វត្ត​ទេ៕

ថាក្មេងទៅវា បែកស្លុយមិនដឹងខ្យល់អី នេះកញ្ជាស់ក្បាលគ្រប់គ្នាហើយ នៅមក ពភ្លើល្លើពកថ្ងាស មិនស្គាល់វត្តមិនស្គាល់សាលាឆាន់ បើឃ្លានរាំណាស់ ទៅរាំក្នុងចេតីយ ហ្មងទៅ រាំហើយដេកក្នុងនឹងហ្មង 😏😏😏#គំរូអាក្រក់😈

Posted by ម៉ៃ សុគន្ធ on Thursday, 10 September 2020

អត្ថបទ៖ សុភា ដានេត