អុញនុះ! កូនស្រីជំទាវ ហ៊ុន ស៊ីណាត ទម្លាយចរិតពិត ម៉ែរួយ ខ្ទេចខ្ទីគ្មានសល់ក្រោយមាន​ឈ្មោះជាឧកញ៉ា

481

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​លោក​ជំទាវ ឧកញ៉ា នឹម វណ្ណៈ ដែល​មហាជន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ថា​ជា​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​លោក​ជំទាវ ហ៊ុន ស៊ីណាត នោះ​​បាន​ចេញ​មុខ​ទម្លាយ​ចរិត​ពិត​របស់​ ម៉ែរួយ ខ្ទេចខ្ទី​គ្មាន​សល់​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រោយ​អគ្គនាយិកា​ Rouy Infinity រូប​នេះ​ទទួល​បាន​ងារ​ជា​ឧកញ៉ា។

បើ​តាម​លោក​ជំទាវឧកញ៉ា នឹម វណ្ណៈ បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​សរសេរ​រៀបរាប់​ថា៖”ស្រឡាញ់​ចរិត​​ និង​គុណធម៌​របស់​គាត់​ខ្លាំង​ណាស់​ គ្រូរួយ ឬ ម៉ែរួយ មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​បុណ្យ​ដោយ​ទឹក​ចិត្ត​ស្មោះ​ស​។ ដូច្នេះ​ហើយ​អ្នក​ដែល​មិ​ន​ស្គាល់​គាត់​ច្បាស់​​សូម​ស្វែង​យល់​ពី​បុគ្គល​ម្នាក់​នេះ​ឲ្យ​ច្បាស់​លាស់​សិន​ មុន​នឹង​និយាយ​មោហោ​ គាត់​”។

ក្រោយ​ពី​ឃើញ​កូន​ស្រី​លោក​ជំទាវ ហ៊ុន ស៊ីណាត បង្ហោះ​រូប​ថត​អម​ជាមួយ​សារ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ភ្លាម​ៗនោះ​​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់ បាន​ចូល​ទៅ​ Comment និង​ Share រាប់​ពាន់​នាក់​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ថា៖”ពិត​ណាស់ ម៉ែរួយ ជាមនុស្ស​ល្អ​​​ចូលចិត្ត​និយាយ​ត្រង់ៗ​ មិនពិសពុល​ ធ្វើបុណ្យ​ដឹង​ធ្វើ​បុណ្យ​ មិន​ចេះ​អួត​អាង​ទ្រព្យ​ធនធាន​ឡើយ”។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ក្រោយ​​ទទួល​បាន​ងារ​ជា​ឧកញ៉ាស្រី​វ័យ​ក្មេង​ហើយ​នោះ​គេ​សង្កេត​ឃើញ​ថា​ ម៉ែរួយ កាន់​តែ​បង្ហាញ​សកម្មភាព​សប្បុរស​ធម៌​ចុះជួយ​ការងារ​សង្គម​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ​ ម៉ែរួយ និង​ប្អូន​ប្រុស​លោក ដេវីដ បាន​​មកកាន់បិណ្ឌ ទី7 នៅស្រុកកំណើត​ជីដូនជីតា  នៅភូមិ សែនជ័យ  ស្រុកកណ្តៀង  ឃុំស្រែស្តុក ខេត្ត​  ពោធិ៍សាត់  និងជូនថវិការដល់ក្មេងៗ  ចាស់ៗ  និងគ្រោងសាងសង់ចេតិយ រួមមួយតម្លៃប្រហែល  ២០,០០០ ដុល្លារ​ជូនដល់ជនទរគតជន៕