អំពើល្អមិនសាប់សូន្យ! ទីបំផុត Page លោកស្រី ទ្រី ដាណា ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក​ទទួល​ស្គាល់​ជាផ្លូវការ​នៅថ្ងៃទី៩ខែ៩

245

អំពើ​ល្អ​មិន​ជា​មិន​សាប់​សូន្យ​នោះទេ​នៅ​ទីបំផុត​ Page លោ​ក​ស្រី ទ្រី ដាណា ដែល​មាន​ឈ្មោះ​ថា “ទ្រី ដាណា Dana Try” ត្រូ​វបាន​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៩ ខែ​៩ ឆ្នាំ​២០២០​ម្សិលមិញ​នេះ។

មុន​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដំបូង​ឡើយ Page របស់​លោក​ស្រី ទ្រី ដាណា ត្រូវ​បាន​​ជន​ខិលខូច​មួយ​ចំនួន​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​ ដោយ​ដាក់​ឈ្មោះ​ ទ្រី ដាណា Dana Try ដូច​ Page ហ្វេសប៊ុក​លោក​ស្រី ទ្រី ដាណា ដែរ​ក្នុង​គោល​​បំណង​​ចង់បំភាន់ភ្នែក​មហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកស្រី ឲ្យជឿថា ជាគណនីហ្វេសប៊ុក​ផេករបស់លោក​ស្រីដើម្បីឲ្យមហាជនចុច Like និង Share ដើម្បីបានផល​ប្រយោជន៍​ខ្លួនឯង​។

ដូច្នេះ​ពុកម៉ែ​បងប្អូនឈប់មានការយល់ច្រឡំឬ ចាញ់បោកជនខិលខួច​ទាំងអស់​នោះទៀតទៅ​ព្រោះអីពេលនេះនៅលើគណនីហ្វេសប៊ុករបស់របស់លោកស្រី​ ទ្រី ដាណា ដែល​​មាន​ឈ្មោះថា « ទ្រី ដាណា Dana Try » ត្រូវបាន​ក្រុមហ៊ុនហ្វេសប៊ុក​បានទទួលស្គាល់​ជាផ្លូវការ​ហើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការទទួលស្គាល់នេះចំថ្ងៃទី ៩ ខែ ៩ ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃល្អបំផុតសម្រាប់ក្រុមហ៊ុនរបស់លោកស្រីផងដែរ ។

គួរ​រម្លឹក​ថា​ ចំពោះ​ជន​ខិល​ខូច​ដែល​បន្លំ​បង្កើត​ហ្វេសប៊ុក​​ក្លែង​ក្លាយ​ដោយ​យក​ឈ្មោះ​លោក​ស្រី ទ្រី ដាណា ទៅប្រើប្រាស់​ដើម្បី​គេង​ចំណេញ​​នោះ​ ពេល​នេះ​ខាង​ក្រុម​ហ៊ុន​លោក​ស្រី ទ្រី ដាណា កំពុង​តែ​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​​ដោយ​កំពុង​តែស៊ើប​អង្កេត​ស្វែង​រក​មុខ​ជន​ខិលខូច​ទាំង​នោះ​មក​ផ្ដន់​ទារទោស​ទៅតាម​ផ្លូវច្បាប់​កុំ​សង្ឃឹមថា​រួចខ្លួន​ឲ្យ​សោះ៕