ក្នុងថ្ងៃខួបកំណើត មិននឹកស្មាន ឆាយ វិរៈយុទ្ធ ធ្វើរឿងមួយនេះ ដាក់ភរិយាសោះ

67

កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ ជាថ្ងៃខួបកំណើតភរិយា របស់តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ឆាយ វិរៈយុទ្ធ ដោយក្នុងនោះ លោកបានធ្វើរឿងមួយ ដាក់ភរិយា ឃើញហើយ ហួសចិត្តតែម្តង។

យ៉ាងណាមិញគេតែងតែឃើញប្តីប្រពន្ធមួយគូនេះបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ជាមួយតាមរយៈរូបភាពដំណើរកម្សាន្ត​ផ្សេង​ៗ ទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ការកត់សម្គាល់​មួយទៀតនោះ រាល់ថ្ងៃពិសេស ពួកគេកម្របង្ហាញការទិញសម្ភារៈនិយមណាមួយឲ្យគ្នាណាស់ បានត្រឹមតែដើរលេងកម្សាន្ត ញុំាអាហារជុំគ្នា ច្រៀងកម្សាន្តលេង បង្ហាញភាពផ្អែម​ល្ហែមក្នុង​គ្រួសារតែ​ប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ ជាថ្ងៃខួបកំណើតភរិយារបស់លោក ឆាយ វិរៈយុទ្ធ លោក មិនបានបង្ហាញពីកាដូ អ្វីមួយទៅប្រពន្ធឡើយ ក្រៅតែពីពាក្យជូនពរ យ៉ាងស្វីតមួយឃ្លាថា រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ Se Chandy ០៩ កញ្ញា ២០២០ ជូនពរអូនសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សូមអោយអូនសម្រស់ស្រស់ស្អាត ជាប្រពន្ធល្អបងរហូត ជាម៉ាក់ដ៏សែន​ស្អាតរបស់ អាតារ៉ា អូនប៉ងប្រាថ្នាអ្វីសំរេចដូចក្តីប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ និង វីរៈយុទ្ធ អភិជាតាទេវី Atara៕