ទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនវត្ត នន្ទ ង៉ែត សែនជ័យខេត្តកំពង់ឆ្នាំង

44

ដោយបានទទួលដំណឹងថាវត្តក្រឡាញ់ចាស់មិនមានពុទ្ធបរិស័ទកាន់បិណ្ឌគ្រប់វេនក្នុងរយៈពេល១៥ថ្ងៃ គឺមានពុទ្ធបរិស័ទ៥វេនតែប៉ុណ្ណោះ នៅខ្វះ១០វេនទៀត ក្រៅពីពុទ្ធបរិស័ទ​តែ៥វេននេះ គឺព្រះសង្ឃត្រូវរៀបចង្ហាន់ដើម្បីឆាន់ខ្លួនឯង។

ទើបនៅល្ងាចថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២០នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យ​លោក​ ជិន​ ប៊ុនធឿន នាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំទៅប្រគេនព្រះ​ចៅអធិការវត្តក្រឡាញ់ចាស់​ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ទេយ្យវត្ថុ​រួមមាន អង្ករ​១តោន ទឹកត្រី តែ ស្ករស​ កាហ្វេ សាប៊ូ ប៊ីចេង ទឹកស៊ីអ៊ីវ មី​២កេសធំ ត្រីខ​១កេសធំ ជេលលាងដៃ ថ្នាំពេទ្យ១កេស ទឹកផ្លែឈើ១០កេស ទឹកដោះគោខាប់២កេស​បច្ច័យចំនួន​ ១លានរៀល។

ព្រះចៅអធិការមានសង្ឃដីកា សូមផល្លាអានិសង្ឃជូនទៅ ដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងវិញ្ញាណក្ខន្ធញាតិការ ទាំង៧សន្តាន​ដែលបានចែកឋានទៅកាន់បរលោកទទួលយកមនុញ្ញផល និងសូមឱ្យប្រជាពល​រដ្ឋខ្មែរទូទាំង​ប្រទេសជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕