ខ្លោចចិត្តអាណិតនាយ ពាក់មី រៀបរាប់ទាំងភ្នែក ក្រោយជួបរឿងមួយនេះ

115

ជឿកជាក់ថាប្រិយមិត្តប្រាកដជាទទួលជ្រាបខ្លះៗរួចមកហើយពីតារាកំប្លែងនាយ ពាក់មី ដែលនាយ មានការតស៊ូខ្លាំង មុននឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ។

ដំបូងឡើយនាយ គ្រាន់តែជាកម្មករសំណង់ម្នាក់ តែ​ក្រោយ​មក​បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ ចាប់តាំងពីនាយ ពាក់មី បានចូលប្រកួតប្រជែងក្នុងការប្រលងកំប្លែង​ ដោយក្នុងនោះ លោកក៏ បានអូសទាញប្អូនៗចូលលើវិថីកំប្លែង​ជាមួយ​ខ្លួន​រហូតល្បីឈ្មោះមិនចាញ់រូបលោកប៉ុន្មាន​ឡើយ។​

ដោយឡែកបើនិយាយពីអតីតកាលគ្រួសារ តារាកំម្លែងរូបនេះវិញគឺមានភាពខ្វះខាតខ្លាំង ដែលោកមិនអាចជួយផ្គត់ផ្គង់គ្រួសារបានឡើយ ប៉ុន្តែចាប់តាំងពីលោកបានសាងកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ចែម ចាន់ដារ៉ា ហៅ ពាក់មី  បានកែប្រែគ្រប់យ៉ាង លោកបានតបស្នងសងគុណ ឪពុកម្តាយ ដោយសង់ផ្ទះដ៏ធំ ទិញរបស់ឆ្ងាញ់ៗឲ្យពួកគាត់ពិសារ តែជារឿងមួយគួរឲ្យ​សោកស្តាយដោយសាតែ ភាពចាស់ជរា មានជំងឺផ្សែងៗ ឪពុករបស់លោក ផ្ទះមិនបានសូវនៅ ហើយក័មិនអាចហូបអីឆ្ងាញ់ៗបានឡើយ ដោយសារតែមានជំងឺត្រូវចូលពេទ្យជាញឹកញាប់ ហើយពេលខ្លះត្រូវសម្រាកនៅពេទ្យជាច្រើនថ្ងៃទៀតផង។

ជាក់ស្តែងតាមរយៈការបង្ហោះវីដេអូរបស់លោក ពាកមី ដោយភ្ចាប់ជាមួយ​សារយ៉ាង​ក្តុកក្តួលមួយថា អាណិតឪពុកខ្ញុំណាស់ ពីដើមមកក្រអត់មានអីឆ្ងាញ់ៗហូប ឥឡូវកូនមានលុយទិញឲ្យ​ពិសា​ហើយ​ ពិសា​អត់កើត ពីមុននៅផ្ទះស្លឹក ឥឡូវធ្វើផ្ទះធំឲ្យនៅ គាត់នៅតែពេទ្យ អត់បានទទួលផលដែលកូនសងឲ្យគ្រប់គ្រាន់ទេ៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ