ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី គ្រងឈុតអប្សរានៅអង្គរវត្តស្រស់ស្អាត​ដូចព្រះនាងក្នុងរឿងនិទាន

876

ដើម្បី​អបអរ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ដែរ​លោក​ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បាន​គ្រង​ឈុត​​អប្សរា​​យ៉ាង​ស្រស់ស្អាត​នៅ​ប្រាសាទ​អង្គរវត្ត​នា​ទឹក​ដី​ខេត្ត​សៀមរាប មើល​ទៅ​ពិត​ជា​ស្រស់ស្អាត​ខ្លាំង​ណាស់​ដូច​ព្រះនាង​តូច​ក្នុង​រឿង​ព្រេង​និទាន។

អម​ជាមួយ​រូប​ថត​ច្រើន​សន្លឹក​ដោយ​ភ្ជាប់​សារ​នៅ​លើ​ហ្វេសប៊ុក​លោក​ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បាន​សរសេរ​រៀបរាប់ថា៖”នៅ​ថ្ងៃ០៩ ខែកញ្ញា​ ជាថ្ងៃខួបកំណើតនាងខ្ញុំ ឧកញ៉ា អ៊ានសៀវម៉ី​ ដូច្នេះ​នាងខ្ញុំឧកញ៉ា អ៊ាន សៀវ ម៉ី សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលលោកបានផ្តល់កំណើតដល់រូបនាងខ្ញុំ។  កូនសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយតាមថែរក្សាលោកទាំងពីរ សូមឲ្យ​មាន​សុខភាពល្អ​សំណាងល្អ អាយុយឺន​យូរ​ នៅ​ជាម្លប់ដល់កូនៗ ចៅៗ គ្រប់ក្រុមគ្រួសារ ។ សូមជូនពរជ័យលាភសំណាង មានដល់​បងប្អូនជនរួមជាតិគ្រប់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ​នេះ​”។

ឃើញ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​​លោក​ជំទាវឧកញ៉ា អ៊ាន សៀវម៉ី មួយ​ចំនួន​បាន​ចូល​ទៅ​ Comment ថា​៖” ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ជួយ​ដល់​កិច្ចការ​សង្គម​ហើយ​បង​ស្រី​ជំទាវ​ឧកញ៉ា ជា​កូន​ស្រី​ដែល​ប្រកប់​ដោយ​គន្លង​ធម៌​ទៀត​ សុំ​សរសើរ​បង​ជំទាវ​ឧកញ៉ា ស្អាត​ឆ្លាត​ពូកែ​រកស៊ី​រក​ឯណា​បាន​។ មួយ​វិញ​ទៀត​បង​គ្រង​ឈុត​អប្សរា​ខ្មែរ​នៅ​ប្រាសាទ​អង្គរ​វត្ត​យ៉ាង​ស្រស់ស្អាត សបញ្ជាក់​ឲ្យ​ឃើញ​ថា​បង​ជួយ​លើក​តម្កើង​វប្បធម៌​ប្រពៃណីខ្មែរ​យើង​”។

គួរ​រម្លឹក​ថា​ ក្រៅ​មាន​ជាប់​ងារ​ជា​ឧកញ៉ា​រួច​មក​លោក​ជំទាវឧកញ៉ា អ៊ាន សៀវម៉ី កាន់​តែ​លេច​មុខ​ធ្វើ​ការងារ​សប្បុរស​ធម៌​ខ្លាំង​ឡើង​​ដូច​ជា​ជួយក៏សាង​សាលា​រៀន ជួយ​ដល់​កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង ក៏សាង​ផ្លូវថ្នល់​និង​ឧបត្ថម្ភ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​ជាដើម៕