ឥឡូវ ភិន សុដាលីស ស្អាតប្លែកមើលមួយភ្លែតស្មានតែក្រមុំវ័យ១៨ តែតាមពិត​មេម៉ាយ​កូន១សោះ

279

ក្រោយ​មាន​ឈ្មោះ​ជា​អ្នក​មេម៉ាយ​កូន​មួយ​រូច​មក​គេ​សង្កេត​ឃើញ​ថា​អ្នកមេម៉ាយ​ចាយ​រាង​ ភិន សុដាលីស កាន់​តែ​ស្រស់ស្អាត​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​​ បើ​មិន​ប្រាប់​ទេ​គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​តារាសម្ដែង​ជួរ​មុខ​របស់​កម្ពុជា​រូប​នេះ​នៅ​ក្រមុំ​​អាយុ​១៨​ឆ្នាំ​ហើយ​មើល​ទៅ។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​អ្នកនាង ភិន សុដាលីស បាន​បង្ហោះ​រូប​ថត​ជាច្រើន​សន្លឹក​ជាមួយ​ឈុត​ពណ៌​ស្លាប​កំភេម​​មើល​ទៅ​ពិត​ជាស្រស់ស្អាត​​ថ្លៃថ្នូ​ហាយ​សូ​ខ្លាំង​ណាស់ ព្រោះ​រូប​រាង​មើល​ទៅ​មិន​ធាត់​មិន​ស្គម​ អាច​និយាយ​បាន​ថា​ក្រមុំៗ​មួយ​ចំនួន​ក្នុង​សិល្បៈ​ដែល​មាន​វ័យ​ស្រករ​នាង ឃើញ​ហើយ​សុំ​ខ្មាស់​តែម្ដង។

ភាព​ស្រស់​ស្អាត​នេះ​កើត​​ឡើង​ដោយ​សារ​តែ​អ្នកមេម៉ាយ ចាយ​រាង​រូបនេះ​ចេះ​ថែរក្សា​សម្រស់​ជាមួយ​ការ​ហាត់​ប្រាណ​​បិរភោគ​អាហារ​ណា​ដែល​មិន​ធ្វើ​ឲ្យ​ធាត់ ​បូកផ្សំ​នឹង​ការ​តុប​តែង​ខ្លួន​តាម​បែប​នារី​សម័យ​ថ្មី​ផង​នោះ​ទើប​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​វ័យ​ក្មេង​រូប​នេះ​ស្អាត​ប្លែក​មើល​មិន​ចង់​ស្គាល់​ដូច​ស្រីក្រមុំ​អាយុ​១៨ឆ្នាំ៕​