
នៅទីបំផុតយុវជនម្នាក់ដែលបង្ហោះវីដេអូថាប្រាសាទអង្គរវត្តមិនមែនជារបស់កម្ពុជានោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយនៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។
បើតាមលោក ផែង វណ្ណៈ បង្ហោះនៅលើហ្វេសប៊ុក បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនឈ្មោះ ញ៉ែល ធារីណា រួចហើយ ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។
គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្ករអោយប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ចចាត់ការយុវជនរូបនេះតាមច្បាប់ដោយមិនត្រូវលើកលែងឡើយ៕