ព្រៃផ្សៃពេកហើយបុរសម្នាក់ហ៊ានលើកដៃវាយលោកយាយ ៨៤ឆ្នាំដល់ថ្នាក់សន្លប់ ដើម្បីប្លន់យកគ្រឿងអលង្កា

40

នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយស្នាយទោល ស្ថិតនៅ​ភូមិស្នាយ​ទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា យុវជនខាងលើនេះមានឈ្មោះ មោះ សឿន ចាន់រិទ្ធិហៅ (ង៉ាំ) អាយុ២៤ឆ្នាំរស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំណែកជនរងគ្រោះជាជីដូនចាស់មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយ​គ្នា។ បន្ទាប់ពីវាយជនរងគ្រោះ យុវជនខាងលើដែលជាចៅ បានយកខ្សែក​លោហៈ​ធាតុពណ៌​លឿង ១ខ្សែទម្ងន់៣ជី, លុយខ្មែរចំនួន ៨០០,០០០រៀល និង ទូរស័ព្ទដៃ Nokia សេរីចាស់​មួយគ្រឿង។

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា លុះនៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយ​កម្លាំងអធិការ​ដ្ឋាន​នគរបាលស្រុកបាកាន ចុះទៅចំណុចរោង​ចក្រកាត់ដេរសំលៀក​បំពាក់ស្នាម​ព្រះ​ស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន ទើបឃាត់ខ្លួនមុខសញ្ញាបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញ​នីតិវីធី​បញ្ជូនទៅតុលាការ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ