ក្រោយមានឈ្មោះជា ឧកញ៉ាស្រីវ័យក្មេង ម៉ែរួយ កាន់តែចូលរួមជួយកិច្ចការងារសង្គមខ្លាំង​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ

51

ក្រោយ​មាន​ឈ្មោះ​ជា​ឧកញ៉ា​ស្រី​ទាំង​វ័យ​ក្មេង​រួច​មក​ ម៉ែរួយ ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​​ថា ជារាជិនី​ចិត្តធម៌ និង​​ជាអគ្គនាយិកា​ Rouy Infinity Co,.ltd នោះ​កាន់​តែ​បង្ហាញ​សកម្មភាព​ជួយ​កិច្ចការងារ​​សង្គម​ខ្លាំង​ឡើង​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពិសេស​ពុក​ម៉ែ​បងប្អូន​ក្រីក្រ​​រស់​នៅ​តំបន់​ដាច់​ស្រយាល​ដូច​ជា​​ ចាស់​ជរា​គ្មាន​ទីពឹង​ កុមារកំព្រា ជួយ​ក៏​សាង​សាលារៀន ផ្លូវថ្នល និង​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​​រាប់​ម៉ឺន​ដុល្លារ​បើ​គិត​មក​ដល់​ពេល​នេះ ម៉ែរួយ ជួយ​កិច្ចការងារ​សង្គម​មិន​ក្រោម​៣០ម៉ឺន​ដុល្លារ​អាមេរិកនោះទេ។

ជាក់​ស្ដែង​កាល​ពី​កាល​ពី​ពេល​ថ្មីៗ​ ម៉ែរួយ បាន​ឲ្យ​ក្រុម​ការងារ​ដែល​ជា​តំណាង​ចែកចាយ​របស់​ផលិតផល​ថែរក្សា​សម្រស់តាំង​ពី​ក្បាល​ដល់​ចុង​ជើង​ Rouy Infinity  បាន​យក​អំណោយ​ទៅ​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​​ដែល​ក្រីក្រ​ចំនួន​ ២០​គ្រួសារ​ដែល​កំពុង​ជួប​ភាព​ខ្វះខាត​ខ្លាំង​នៅ​ ភូមិកំលោត ឃុំជីផាត់ ស្រុក​ថ្មបាំង ខេត្តកោះកុង។

បន្ថែម​ពី​នេះ​ក្រុម​ការងារ​ដែល​តំណាង​ឲ្យ ម៉ែរួយ បាន​យក​អំណោយ​ទៅ​ជួយ​ពុកម៉ែ​បងប្អូន​​​ក្រីក្រ​មួយ​ក្រុម​ទៀត​ដែល​រស់​នៅ ​ភូមិជាំថ្លាំ ឃុំទឹកល្អក់ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​អំណោយ​នេះ​គឺជា​កម្លាំង​ញើស​ឈាម​របស់​ឧកញ៉ា​ស្រី​វ័យ​ក្មេង​ ម៉ែរួយ ទាំង​អស់​​ក្នុង​ការជួយ​កិច្ចការងារ​សង្គម​​ក្នុង​នាម​ជាបុគ្គលល្បីល្បាញ​មួយរូប។

សកម្មភាព​ជួយ​ការងារ​សង្គម​ជារៀង​រាល់ថ្ងៃ​របស់​ ម៉ែរួយ ដែល​មហាជន​មួយ​ចំនួន​មិន​បាន​ដឹង​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កោត​សរសើរ​យ៉ាង​ខ្លាំង​ ដោយ​ពួកគេ​បាន​លើក​ឡើងថា៖” ទោះមិន​បាន​ចុះ​ទៅ​ខ្លួន​ឯង​ផ្ទាល់ក៏​ឧកញ៉ា​ស្រី​វ័យ​ក្មេង​ ម៉ែរួយ ឲ្យ​កូន​ចៅ​យក​ទៅ​ដែរ នេះ​បាន​ហៅ​ថា​អ្នក​ធ្វើ​បុណ្យ​ពិតៗ​ មិនចាំបាច់​ខ្លួន​ឯង​ចុះ​ទៅ​ក៏​ធ្វើ​បុណ្យ​កើត​ដែរ​សំខាន់​ឲ្យ​តែមាន​សទ្ធាជ្រះថ្លា​ក្នុង​ការធ្វើ”។