ខឹងខ្លាំងពេក ផែង វណ្ណៈ ចង់នាំយុវជនម្នាក់ចូលប៉ុស្ដិ៍ប៉ូលីសរឿងនិយាយថា”ប្រាសាទអង្គរ​វត្ត” មិនមែនជារបស់ខ្មែរ

103

ដោយ​សារ​តែ​ខឹងនឹង​​យុវជន​ម្នាក់​ខ្លាំង​ពេក​រឿង​និយាយ​ថា “ប្រាសាទអង្គរវត្ត” មិនមែន​ជា​របស់​ខ្មែរ​បង្ហោះ​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​រួច​មក​​លោក ផែង វណ្ណៈ ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់ថា​ជាអ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​រូប​បាន​បង្ហោះ​សារ​ថា៖”ស្គាល់​ផ្ទះ​វាអត់​បងប្អូន​ ចង់ទៅនាំវាចូលប៉ុស្តិប៉ូលីសវាស់កម្ពស់បន្តិច​ ! ពូកែ​ខាងឆ្កួត​ អាឆ្កួត​ មុខដូចយួន​ ! សក់វែងដូចចោរ​”។

ការ​ផ្ទុះប្រតិកម្ម​របស់​លោក ផែង វណ្ណៈ ជាមួយ​ពាក្យ​សម្ដី​អសុរោះ​នេះ​ដែរ​ក្រោយ​ពី​យុវជន​ខាង​លើ​បង្ហោះ​វីដេអូ​កាល​ពី​ម្សិលមិញ​ថា៖”ប្រាសាទអង្គរវត្តមិនមែនរបស់ខ្មែរទេ ឈប់ផុស ឈប់ស៊ែរលើកឡើងបែបនឹងទៀតទៅ” ដែលមួយមាត់នេះបានធ្វើឲ្យបេះដូងកូនខ្មែរគ្រប់រូប ពិតជាក្តៅក្រហាយ និងចង់ឃើញសមត្ថកិច្ចមាន​វិធានការលើបុរស​នេះភ្លាមៗតែម្តង។

យុរជនម្នាក់ថ្លើម​​ធំ​ដែល​ហ៊ាន​ផុស​វីដេអូ​និយាយ​ថា​ ​ប្រាសាទអង្គវត្តមិនមែនជារបស់ខ្មែរនោះ មានឈ្មោះ​ ញ៉ែល​ ភារី​ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សូមឲ្យ​សមត្ថកិច្ច​ខេត្តត្បូង​ឃ្មុំហៅមកធ្វើការសាកសួរផង។ “ហេតុអ្វីម្នាក់ៗចូលចិត្តបង្ហោះ​រូបអង្គរ​វត្តម្ល៉េះ?…ការពិតអង្គវត្តមិនមែនរបស់ខ្មែរ បើអាច ឈប់ផុសទៅ ឈប់បានឈប់ទៅ​’នេះគឺជា​សម្តីជនវង្វេងប្រវត្តិសាស្ត្ររូបនេះអំឡុងធ្វើការ live ៕

 

អត្ថបទ៖ សុភា ដានេត