
ត្បិតពេលនេះពិធីការិនីអ្នកនាង ខៀវ សានសាណា មានលុយចាយមិនអស់ មានវីឡារស់នៅច្រើនកន្លែង និងរថយន្តទំនើបច្រើនគ្រឿងជិះក្ដីតែមើលទៅអ្នកនាង និងស្វាមីរស់នៅសាមញ្ញបំផុតមិនចេះអួតរឿងទ្រព្យសម្បត្តិឡើយ។ ផ្ទុយទៅវិញគូស្វាមីភរិយាមួយគូនេះមានតែដាក់ខ្លួនមិនចេះវាយរឹកឆ្មើងឆ្មៃនោះទេ។
អ្វីដែលកាន់តែពិសេសនោះគឺ ជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះក៏កាន់តែយល់ចិត្តគ្នា ហើយរឹងមាំជាងពេលមុនៗទ្វេដង ទោះបីអ្នកនាង និងស្វាមីមានភាពមមាញឹកជាមួយការងាររៀងៗខ្លួន តែអ្នកទាំងពីរនៅតែផ្ដល់ពេលវេលាគ្រប់គ្រាន់ចំពោះគ្នាផងដែរ ជាពិសេស ផ្ដល់ភាពកក់ក្ដៅ និងនៅក្បែរមើលថែកូនៗបានយ៉ាងល្អ។
ចំពោះរឿងរ៉ាវដែលគួរឲ្យភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ចំនឹងថ្ងៃបិណ្ឌទី៥ ដែលជាបុណ្យ ប្រពៃណីជាតិខ្មែរ គេក៏បានឃើញអ្នកនាង ខៀវ សាន់សាណា មានការរំភើបចិត្តយ៉ាងខ្លាំង ដោយស្វាមីរបស់នាងបានទិញ ខុនដូរមួយជូននាង។
ជាមួយគ្នានោះដែរអ្នកនាងខៀវ សាន់សាណា ក៏បានបង្ហោះសារមួយយ៉ាងរំភើបថា៖ អរគុណស្វាមីដែលបានទិញcondoមួយទៀតសំរាប់ក្រុមគ្រួសារយើង៕
ប្រភព៖ Pkay Tv
អត្ថបទ៖ ថន មេសា