ទៅមើលក្រុម BTS សង្ហាប៉ុណ្ណាទៅទើបតារាចម្រៀងសាន់ដេ ស្រឡាញ់ជាប់ចិត្តដល់ថ្នាក់យក​មកនិពន្ធចេញបទចម្រៀង

51

ក្រោយ​ពី​តារាចម្រៀង​នៅ​ផលិតកម្ម​សាន់ដេ​ចេញ​បទ​ “ខ្ញុំ​ស្រឡាញ់ BTS ពេញបេះដូង” ផ្ទុះការ​រិះគន់​​ពេញ​ហ្វេសប៊ុក​​រួច​មក​បានធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​ចូល​ Comment នៅ​លើ​ផេកដើម​ដូង ​ និង​ផ្ញើសារ​ជា​បន្តបន្ទាប់​ចង់​ឃើញ​ក្រុម BTS សង្ហា​ប៉ុណ្ណា​ទៅ​ទើប​​តារាចម្រៀង​នៅ​ផលិតកម្ម​ខាងលើ​និពន្ធ​លើក​កម្កើង​បែបនេះ​។​

បើ​និយាយ​ពី​ក្រុម​តារា​ចម្រៀង BTS នាបច្ចុប្បន្ន ច្បាស់ណាស់សមាជិកក្នុងម្នាក់ៗគឺពិតជា​មានមុខមាត់​ស្រស់សង្ហា និង​គួរ​ឱ្យ​ស្រ​លា​ញ់ ​ជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ក្រុមអ្នកគាំទ្រ។ ជឿជាក់ថាអ្នកគាំទ្រជាច្រើន ក៏ចង់ដឹងថាដែរថា តើសមាជិកទាំង ៧ រូប​ក្នុង​ក្រុម​ចម្រៀង BTS កាលពីក្មេងៗមានមុខមាត់យ៉ាងម៉េចទៅ ទើបបានជាធំពេញវ័យស្រស់សង្ហា និងមានភាព​ទាក់ទាញ​ខ្លាំង​យ៉ាង​​នេះ​។

នៅថ្ងៃនេះ ជាឱកាសសម្រាប់អ្នកគាំទ្រទាំងអស់គ្នាហើយ ដោយបានឃើញនូវរូបថត​កាលពីក្មេងៗរបស់អាយដលទាំង ៧ រូប​រប​ស់​ខ្លួន​។ ហើយពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបថតចាស់ៗ​ដែលត្រូវបានបង្ហាញជាសាធារណៈ​របស់ក្រុម​បុរស​ស​ង្ហា​​ទាំង​​នេះ គឺមានមុខមាត់ឃ្យូត សង្ហាតាំងពីវ័យក្មេង ដាក់ទន្ទឹមគ្នានឹងរូបថតធំពេញវ័យបែបនេះ កាន់តែដូចគ្នាគ្មានខុសប្លែក​អ្វី​ប៉ុ​ន្មា​ន​​​នោះ​ទេពីសម្រស់ធម្មជាតិកាលពីវ័យកុមារ៕