ស្ងាត់ៗល្បីថាតារាសម្ដែង គីម លីហ្សា ត្រៀមបើកហាងពេជ្រដែលជាប្រេនផ្ទាល់ខ្លួនក្នុងពេល​ឆាប់ៗកណ្ដាលក្រុងភ្នំពេញ

89

បន្ទាប់ពីមានឈ្មោះជាថៅកែស្រី នៃម្ចាស់ផលិតផលថែរក្សាសម្រស់និងបង្កើតប្រ៊េនផ្ទាល់ខ្លួន អតីតតារាសម្តែង អ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា នាង​ទំនង​ជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា​ បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថត ជាច្រើនសន្លឹកនិងវីដេអូឃ្លីប និងពាក្យពេជ្រមួយចំនួនទៀតផង។

ហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរ​សំនួរ​បែប​នេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបាន​មហា​ជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរ​លើលេខរៀងជួរមុខផងដែរ បើធៀបជា​មួយនិងផលិតផល​អនឡាញ​ល្បីឈ្មោះ​មួយចំនួនទៀត។ សូមរំលឹកថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមី​និងទទួលបានចំណងដៃកូនប្រុសពីរនាក់។

តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេត​ឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕

អត្ថបទ៖ បងដើមដូង