ដើម្បីភាពស្អាតស្អំអតីតស្វាមីបង្ហោះលិខិតបំភ្លឺ ឆ្លើយតបទៅ ទូច ស្រីលក្ខណ៍ ផ្អើលពេញ​ហ្វេសប៊ុក

249

ដើម្បី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​​អតីត​ស្វាមី​​ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជាជន​បរទេស​នោះ​បាន​បង្ហោះ​លិខិត​​បំភ្លឺ​ឆ្លើយ​តប​ទៅ​ ទូច ស្រីលក្ខណ៍ ភ្លាមៗ​បង្ករ​ការ​ភ្ញាក់​ផ្អើល​ពាសពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ម្សិលមិញនេះ។

កន្លង​មក​តារាចម្រៀង ទូច ស្រីលក្ខណ៍ ធ្លាប់រំពឹងទុកថា ជីវិតអាពាហ៍ពិពាហ៍របស់នាង អាចស្រោចស្រង់ បាននោះពេលនេះត្រូវខកបំណងដោ យសារនាង និង ស្វាមីមិនអាចផ្សះ​ផ្សារបាន។ ពេលនេះពួកគេបានសម្រេចចិត្តលែងលះគ្នារួចរាល់ហើយ ។

ជីវិតអាពាហ៍ពិពាហ៍របស់ ទូច ស្រីលក្ខណ៍ ចាប់ផ្តើមមានបញ្ហារកាំរកូសកាលពី ពីរឆ្នាំមុន ក្រោយមកអ្នកទាំងពីរក៏បានរស់នៅដាច់ដោយឡែកពីគ្នា ។ តែយ៉ាងណាកន្លងមក ទូច ស្រីលក្ខណ៍ មិនដែលបានទទួលស្គាល់ថាប្តី ប្រពន្ធរបស់នាងលែងលះគ្នានោះទេ គ្រាន់​តែរស់នៅដោយ ឡែ កប៉ុណ្ណោះ ដោយសារនាងរំពឹងថាថ្ងៃណាមួយ ជីវិតប្តីប្រពន្ធ​របស់នាងអាច ត្រូវគ្នាវិញ ព្រោះនាងមិនចង់ឱ្យកូនប្រុសបាត់ភាពកក់ក្តៅ ។

យ៉ាងណាមិញក្រោយពីធ្លាយដំណឹងបែបនេះងាកមកអតីតស្វាមីរបស់នាង បានបង្ហោះលិ ខិតបកស្រាយ​បំភ្លឺ​មួយសន្លឹកជាសាធារណៈ ដោយលិខិតនោះ បានសរសេរជាអក្សរ​អង់គ្លេសផង និង បកប្រែជាភាសាខ្មែរផង។ នៅក្នុង លិខិតនោះលោកបានអះអាងថា ទូច ស្រីលក្ខណ៍ បានព្យាយាមមិនឲ្យ​លោកជួបកូនប្រុស ក្រោយ​ឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យ​មួយ បុរសសាច់ដុំ ដូចនៅក្នុងរូបនេះ តាំងពីអំឡុងខែ១២ ឆ្នាំ២ ០១៩ ពោលគឺក្នុងពេល​ដំណឹងលែង​លះ​មិនទាន់មានការដឹងឮ។

ក្នុងលិខិតនោះ ក៏បញ្ជាក់ថា មានមនុស្សភាគច្រើនយល់ថា ស្វាមីនាង មានស្រីថ្មី និង ឈប់​យក​ចិត្ត​ទុកដាក់លើប្រពន្ធកូន ទាំងលោកថានោះជាការប្រឌិត។ លោកបាន​ទាំង​បញ្ជាក់ថា ទូច ស្រី លក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែក រហូតលើ​ឆាកតន្ត្រីជាដើម ដើម្បីអោយលោកក្លាយជាភាគីមិនល្អនោះផងដែរ។

មកទល់ពេលនេះ ទូច ស្រីលក្ខណ៍ មិនទាន់បង្ហាញប្រតិកម្មនឹងលិខិតនេះទេ ក្រោយអតីត​ស្វាមីបង្ហោះឡើង។ លោក Morten Kvammen ដែលត្រូវគេស្គាល់ថាគឺជាអ្នកជំនួញមួយរូប បានបន្តក្នុងលិខិតនោះថា ការដែល ទូច ស្រីល័ក្ខណ៍ ចោទថាលោកចុះចេញពីផ្ទះ និង បោះបង់កូនមិនផ្ដល់លុយកាក់គឺជារឿងមិនពិត និងចង់សំដៅថា អ្នកនាងមានស្នេហាថ្មី និង ចង់បែកបាក់ជាមួយលោកមុន ទើបជាមូលហេតុនេះការប្រេះ​ឆាដែលធ្វើ​ឲ្យ​នាងនឹងអតីត​ស្វាមីនាងត្រូវលែងលះគ្នា។

អត្ថបទ៖ សុភា ដានេត