អស្ចារ្យខ្លាំងណាស់! ផលិតផល ALGUL YEPPEO វាយលុកទីផ្សារប្រទេសមហាអំណាច​ទាំង៦នៅលើពិភពលោក

21

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​ផលិផល​ថែរក្សា​សម្រស់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​របស់​ក្រុម​ហ៊ុន ALGUL YEPPEO TRADING  Co.,LTD បាន​វាយ​លុក​ទីផ្សារ​នៅ​ប្រទេស​មហាអំណាច​ទាំង​៥​នៅ​លើ​ពិភព​លោក ក្រោយ​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

បើ​តាម​លោក​ស្រី កែម ស្រីតូច អគ្គនាយិកា​ក្រុម​ហ៊ុន​ ALGUL YEPPEO TRADING  Co.,LTD  បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពី​អតិថិជន​​យ៉ាង​ច្រើន​លើសលប់ទើប​បណ្ដា​ប្រទេស​មហាអំណាច​មួយ​ចំនួន​ចាប់​អារម្មណ៍​ហើយ​យក​ផលិត​ផល​ពី​ក្រុម​ហ៊ុន របស់​អ្នក​ស្រី​ទៅលក់​ចែកចាយ​បន្ត។

ប្រទេស​មហាអំណាច​ដែល​យក​ផលិតផល​របស់​លោក​ស្រី កែម ស្រីតូច ទៅលក់​បន្ត​មាន​ដូច​ជា អូស្រ្ដាលី បារាំង កាណាដា អាមេរិក ចិន និង​ ជប៉ុន ជាដើម។ ​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​ចាប់​អារម្មណ៍​យក​ផលិតផល​ ALGUL YEPPEO  ទៅ​លក់​បន្ត​ដោយ​សារ​តែ​​ផលិតផល​របស់​ក្រុម​ហ៊ុន លោក​ស្រី គឺ​ផ្ដោត​ទៅ​លើ​គុណ​ភាព​ជាចម្បង​​មិន​ធ្វើ​ឲ្យ​អតិថិជន​ខក​បំណង​ឡើយ។

មួយ​វិញ​ទៀត​គ្រប់​ផលិតផល​របស់​លោក​ស្រី គឺ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​កូរ៉េ និង​កម្ពុជា​ឆ្លង​កាត់​ការ​ត្រួត​ពិត​និត្យ​យ៉ាង​ត្រឹម​ត្រូវ​ស្រប​ទៅ​តាម​បទដ្ឋាន​ស្ដង់ដារ​អន្តរជាតិ។

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ តាំង​ពិពណ៍​ខែសីហា កន្លង​ទៅ​ថ្មីៗ​នេះ​​​ផលិតផល​របស់​លោក​ស្រី ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន គឺ លក់​ដាច់​ខ្លាំង​ណាស់​​ដោយ​សារ​តែ​អតិថិជន​ជឿជាក់​ទៅ​លើ​គុណភាព និងកេរ្តិ៍ឈ្មោះ​របស់​ក្រុម​ហ៊ុន ALGUL YEPPEO  ៕