
រឿងរ៉ាវដ៏រន្ធត់ដែលមិននឹកស្មានមិនដល់ ដោយសារតែភ្លើងប្រចណ្ឌ បុរសជាប្តីហ៊ានលើកដៃច្របាច់កសម្លាប់ កូនស្រីបង្កើតទាំង៣នាក់ យ៉ាងឃោរឃៅរួចហើយចងករសម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០នាទី យប់ ថ្ងៃទី ២៦ សីហា ឆ្នាំ ២០២០ស្ថិតនៅបន្ទប់ជួលគ្មានលេខ ភូមិឧកញ៉ាវាំង ផ្លូវ១១១៣ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ យ៉ាងណាមិញ បើតាមយោងតាមសម្តីជាប្រពន្ធឈ្មោះឌឹប សុខនាថ ភេទស្រី អាយុ៣៨ បានរៀបរាប់ ទាំងទឹកភ្នែកថា ប្តីនាងខ្ញុំ ធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹង ស ម្លា ប់ កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែ គាត់និយាយ លេង។
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាងខ្ញុំ បានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំ បានចេញទៅរត់កង់បីដូចសព្វដង។ ស្រ្តីជាប្រពន្ធបន្តទៀតថា ”នៅម៉ោងកើតហេតុខាងលើ នាងខ្ញុំ បានមកដល់បន្ទប់ជួលឃើញកង់បីប្តី នៅមុខបន្ទប់ ហើយទ្វារបន្ទប់បិទដាក់ថ្ពក់សោរពីក្នុង នាង ខ្ញុំ ក៏បានស្រែកហៅកូនស្រី ទាំង៣នាក់តែមិនមានសម្លេងតប នាងខ្ញុំ ក៏បានស្រែកហៅប្តី តែនៅ តែមិនមានសម្លេងតបទៀត នាងខ្ញុំ ក៏បានរុញទ្វារខ្លាំងៗ រហូតរបើកចូលទៅក្នុង ឃើញប្តីនាងខ្ញុំ ចងក ដោយក្រមាជាប់នឹងចម្រឹងបង្គាន់ដៃឡៅតឿ។
នាងខ្ញុំ ក៏បានស្រែកហៅ ប្អូនថ្លៃ ឈ្មោះ ជា ស្រីនាង ដែលនៅជាប់បន្ទប់រួចបានយកកន្ត្រៃ មកកាត់ខ្សែទម្លាក់ប្តីចុះមកក្រោម ទើបដឹងថា ប្តីនាងខ្ញុំ ស្លា ប់ បាត់ហើយ រួចនាងខ្ញុំ បានមើលទៅលើពូក ឃើញកូនស្រី ២នាក់ ឈ្មោះ ម៉េង ចិន និងម៉េង ចៀន ដេកនៅលើពូក នាងខ្ញុំ ក៏បានទៅអង្រួនទើបដឹងថាស្លា ប់ រួចនាងខ្ញុំ បានឡើងទៅលើឡៅតឿ ឃើញកូនស្រីនាងខ្ញុំ ឈ្មោះ ម៉េង ជូ ដេកផ្ងារ នាងខ្ញុំ ក៏បានទៅអង្រួន ទើបដឹងថាកូនស្រី នាងខ្ញុំ និងប្តីស្លា ប់ អស់ហើយ”។ ស្រី្ដជាប្រពន្ធបាន បញ្ជាក់ប្រាប់ទៀតថា៖”ខ្ញុំនិងប្ដី បានរៀបការនឹងរស់នៅជាមួយគ្នាអស់រយៈពេល ២០ឆ្នាំមក. ហើយ ដោយបង្កើតបានកូនស្រី៣នាក់ (ក្មេងស្រី រង គ្រោះ ខាងលើ)។
ប៉ុន្ដែរយៈពេល ៥ឆ្នាំចុងក្រោយនេះជីវិតជាប្ដីប្រពន្ធរបស់នាងខ្ញុំ ហាក់រស់នៅមិនចុះសម្រុងគ្នាទេ ពោលគឺក្នុងគ្រួសារ មានតែរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះប្ដីខ្ញុំប្រចណ្ឌ ហើយប្ដីខ្ញុំ ក៏ធ្លាប់ គំ រា ម ច្រើនជាច្រើនលើកច្រើនសារផងដែរ ដោយគាត់និយាយថា “ប្រយ័ត្នអាញ ស ម្លា ប់ ចោលមួយពូជ”៕
អត្ថបទ៖ ឈន់ ស៊ាងហៃ