ជម្លោះ ខេម និងផលិតកម្មថោនត្រូវបានបញ្ចប់ ក្រោយហែកហួរគ្នាផ្អើលពេញហ្វេសប៊ុក

17

នៅទី​បំផុតរឿងរ៉ាវជម្លោះ រវាងតារាចម្រៀងសំឡេង​ស្អក ខេម និងផលិតកម្មថោន ត្រូវ​បាន​បញ្ចប់​​ក្រោយ​ឈ្លោះ​ហែកហួរ​គ្នា​ផ្អើល​ពេញ​ហ្វេសប៊ុក​កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ដោយ​ភាគី​ទាំង​សងខាង​យល់​ព្រម​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធីហើយបន្តរាប់អានគ្នា ជាបងប្អូនខ្មែរតែមួយ។

បើយោងតាមទំព័រហ្វេសប៊ុក​ ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បាន​សរសេរ​រៀបរាប់​ថា​៖”ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពី ចំណាយពេលជាង៣​ម៉ោងរហូត​ដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះ​ស្រាយឈ្នះឈ្នះដើម្បី​បញ្ចប់ជម្លោះរវាង​ផលិតកម្ម​ថោន នឹងតារាចម្រៀង ខេម”។

ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអ ធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោល ការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិវិធី។

ស្របជាមួយគ្នានេះមានមហាជនជាច្រើនបង្ហាញអារម្មណ៍សប្បាយចិត្ត ត្រេកអរ ព្រោះជម្លោះ នេះត្រូវបានបញ្ចប់ដោយសន្តិវិធី ជាពិសេសនឹងសង្ឃឹម ថាខាងភាគីទាំង សងខាងនៅ តែរក្សា មិត្តភាពនឹងគ្នា ព្រោះ គ្មានការជួយជុំណាដែលថាមិនបែកគ្នានោះទេ តែបើបែកគ្នា ដោយ ស្មាមញញឹម វាល្អប្រសើរបំផុត មិនដូចពេលបែកគ្នាដោយការឈឺចាប់ម្ខាងៗនោះទេ វានាំឲពួកយើងមើលគ្នាមើលមុខគ្នាមិនចំ ថ្នាំងថ្នាក់រៀងៗខ្លួន ប្តឹងផ្តល់យក ហេតុផលខុស ត្រូវរៀងៗខ្លួន មិនចេះចប់ មិនចេះហើយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ