ផ្អើល​​អ្នក​​​មើល​​យំ​​គ្រប់​​គ្នា​នៅ​​រោង​កុន​ ពេល​​មើល​​រឿង​​«ពោះ​ធំ The Movie

40

រឿង “ពោះធំ The Movie” ដែល​កំពុង​​ចាក់បញ្ចាំង​​ នៅគ្រប់​រោង​​ភាព​យន្ត មាន​​ចំនួន​​អ្ន​ក​​ទស្សនា​ជាច្រើន​បាន​ទិញ​សំបុត្រ​ចូលមើល​​តាំង​​ពី​ព្រឹក​ដល់​យប់​​ ក្នុងនោះ​មានទាំង​តារា​ល្បីៗ ​យុវវ័យ និង​អ្នក​មក​មើល​ជា​លក្ខណៈគ្រួសារ​ផង​ដែរ។​

អ្វី​​ដែល​​ពិសេស​​បំផុត​​នោះ អ្នក​ទស្សនា​​ទាំង​​អស់​ ​ដែល​​បាន​​មើល​​រឿង«ពោះធំ The Movie»​ ​រួច បាន​​នាំ​​គ្នា​ដើរ​​ចេញពី​រោង​កុន​ទាំង​ភ្នែក​ក្រហមទើប​នឹង​​យំ​រួច​។ ក្នុង​បទ​សម្ភាសន៍​​ដោយ​ផ្ទាល់​នៅ​មុខ​រោង​ភាពយន្ត អ្នក​ទស្សនា​​​​ទាំង​ប្រុស​ទាំង​ស្រី​បាន​​ប្រាប់​​ឱ្យ​​ដឹង​ថា​ ​រឿ​ង​​ពោះធំ The Movie ពិត​ជា​ល្អ​មើល​និងកម្សត់​ខ្លាំង ដែល​ធ្វើឱ្យអ្នក​មើល​ទប់​ទឹក​ភ្នែក​មិន​ជាប់គ្រប់​គ្នា។

ជាមួយ​នឹង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ​​អ្នក​ទស្សនា​​​បាន​នាំ​គ្នា​​ដាក់​ពិន្ទុរឿង​«ពោះធំ The Movie» ដល់ 10/10  និង​ 100/ 100 ក៏មាន ជាមួយ​សម្តីសរសើរ​ជាប់​មាត់​ថា រឿង​នេះ​មាន​រួម​បញ្ចូល​គ្រប់​រសជាតិ ទាំង​កម្សត់​ កំប្លែង និង​អប់រំ ហើយ​បើ​ឈុតឆាក​កម្សត់វិញ​ គឺ​​​ចាត់​ដោត​បេះដូងអ្នក​មើលឱ្យ​យំ​តាម​គ្រប់​គ្នាទោះ​ភ្នែក​រឹង​យ៉ាង​ណា​ក៏​ដោយ​។

បន្ទាប់ពី​បាន​ជួប​នូ​វ​អារម្មណ៍​ផ្ទាល់​របស់​អ្នកមើល​រឿង​ពោះធំពីរ​ថ្ងៃ​មុនគេនេះ​ សង្កេត​ឃើញ​ថា រឿង«ពោះធំ The Movie» ពិត​ជា​កំពូល​​​ភាពយន្ត​ទឹក​ភ្នែក ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​យំ​ហើម​ភ្នែក​ទាំង​ស្រី​ទាំង​ប្រុស​ពិត​មែន។ ចង់​ដឹង​កាន់​តែ​ច្បាស់ កុំភ្លេចមកទស្សនា​ដោយផ្ទាល់​នៅគ្រប់​រោងភាពយន្ត​ រួមមាន ដូចជា​ Legend Cinema, Major Cineplex និង​​ Prime Cineplex ជាមួយ​ជម្រើស​ម៉ោង​ចាក់​បញ្ចាំង​តាំង​ពី​ព្រឹក​ដល់​យប់។

គួ​រ​ប​ញ្ជា​ក់​ថា​ ​ខ្សែ​ភា​ព​យ​ន្ត​រឿ​ង​ពោះ​ធំ​ T​h​e​ ​M​o​v​i​e​​ ដែ​ល​ជា​​ ​​Ve​​r​si​o​n​ ​រោ​ង​កុ​​ន​​ គឺ​មា​ន​​ភា​ព​ខុ​ស​ប្លែកពី​រឿ​ង​ពោះ​ធំ​ ​ ​V​e​rs​i​o​n​ ​អ​ន​​​​ឡា​ញ​ ​ ​ដែ​ល​ធ្លា​ប់​ចា​ក់​បញ្ចាំ​ង​តា​ម​ ​Y​o​u​tu​b​e​ ​រ​ប​ស់​ផ​លិ​ត​ក​ម្ម​ ​ ​S​a​s​tr​a​ ​F​i​l​m​ ​ព្រោះ​មាន​កា​រ​ថត​ឈុ​ត​ឆា​ក​ថ្មីទាំ​ង​អ​ស់​សម្រា​ប់​បញ្ចាំ​ងជា​ភា​ព​យន្ត​ ​ ដែ​លជា​សា​ច់​រឿ​ងថ្មី​ប​ន្ត​ពីជី​វិ​ត​រ​ប​ស់​តួ​ឯ​ក​ប្រុ​ស​ស្រីពេជ្រ និង​លីនដា ស​​ម្តែ​ង​ដោ​យក​ញ្ញា ​អាំង​ ​សុ​ជា​តា ​និ​ង​​លោក​ ​ស៊ីវ​ ​សុ​វ​ណ្ណា​រា​ជ្យ ​ក្រោ​យ​ពេ​ល​ចា​ក​ចេ​ញ​ពី​ផ្ទះ​ ​ ទៅ​ផ្ស​​​​​​​​​​​ងជី​វិ​ត​​គ្មាន​ទីជ​ម្រ​ក​ ​ ​តស៊ូ​លំ​បា​ក​វេទ​នា​ ​ ​ដោ​យ​គ្មា​ន​កា​រ​ទ​ទួល​​ស្គាល់​ពី​ឳ​ពុ​ក​ម្តាយ​ ​ ​ក្នុ​ង​ពេល​ដែ​ល​តួ​ស្រី​កំ​ពុ​ង​មា​ន​​ផ្ទៃពោះ​វ័​យ​ក្មេ​ង ។​ ​តើវា​ស​នាឳ​ពុ​ក​ម្តា​យ​ក្មេ​ងខ្ចី​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​?​ ពួ​ក​គេ​នឹ​ង​ឈ្លោះគ្នា​ ​ប្ញ​ប​ន្តចា​ប់​ដៃ​គ្នាត​ស៊ូ​ឆ្លង​កា​ត់​ឆា​ក​ជី​វិ​ត​ដ៏ក​ម្ស​ត់​ជា​មួ​យ​កូ​​នក្នុ​ង​ផ្ទៃ​?​ ​ធា​​នា​ថា​ឈុ​តឆា​ក​ថ្មី​នេះ​នឹ​ង​កា​ន់​តែ​ធ្វើ​ឱ្យ​អ្ន​ក​ទ​ស្ស​នា​ទប់​ទឹ​កភ្នែ​ក​មិ​ន​ជា​ប់ ​អា​ណិ​ត​ឆា​ក​ជី​វិ​ត​រ​ប​ស់​ពួ​ក​គេ​ ​ ​និ​ង​ស្រា​យ​ចម្ង​ល់​អ្ន​ក​ទ​ស្ស​នា​តា​ម​អ​នឡាញ ពីវាសនារបស់ពួកគេនិងកូនក្នុងពោះជាចុងក្រោយនឹងទៅជាយ៉ាងណា ជាពិសេសគឺការ​ប​ញ្ចប់​មួ​យ​ ដែ​លលោ​ក​អ្ន​ក​នឹ​ក​ស្មា​ន​មិ​ន​ដល់​ថា​នឹ​ងក្លា​យជា​បែប​នោះ​៕