ស្ងាត់ៗ Love Riya និងគូស្នេហ៍ថ្មីដឹកដៃគ្នា ទៅជួបបុរសម្នាក់នៅកំពង់ចាម ឃើញហើយ​សង្វេគខ្លាំងណាស់

4

កាលពីថ្ងៃទី ២៣ខែ សីហា ឆ្នាំ ២០២០ ម្សិលមិញនេះអ្នកលក់ឡេល្បី ឈ្មោះ Love Riya និងលោក សូនី បានស្កាត់ពីភ្នំពេញ ទៅកំពង់ចាម ដើម្បីជួយបុរសម្នាក់ ដែលមានតែ​ពីរនាក់បងប្អូន ហើយគាត់មានជំងឺរបេងឆ្អឹង និងជំងឺសើស្បែក ឃើញហើយគួរឲ្យសង្វេគ​ខ្លាំងណាស់។

ពេលនិយាយអំពីអ្នកលក់អនឡាញល្បីឈ្មោះ សេង ស្រីរ័ត្ន ហៅ Love Riya មហាជនទូទៅ​ប្រាកដ​ជាស្គាល់ នូវ ទេពកោសល្យ វោហាសព្ទ័ដ៏ប៉ិនប្រសប់ក្នុងការលក់អនឡាញ ជាពិសេស​ជាមួយរូប​សម្រស់ដ៏ស្រស់ស្អាត ស្បែកម៉ត់សភ្លឺរលោង។ លើសពីនេះទៅទៀត​អ្នកមេម៉ាយកូន​មួយរូបនេះ តែងតែលេចមុខក្នុងការងារសង្គមផងដែរ។

បើយោងតាមការបង្ហោះរូបភាពដោយ​ភ្ចាប់​ជាមួយ​សាររបស់អ្នកនាង បានលើកឡើងថា៖” ថ្ងៃអាទិត្យ ទី២៣ ខែសីហា នាងខ្ញុំLove Riya បានធ្វើដំណើរពីភ្នំពេញនាំយកថវិការ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅជួយ​បងប្រុសម្នាក់ដែល​គាត់ស្ថិតនៅក្នុង​ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសព្វថ្ងៃនេះគាត់មានជំងឺរបេងឆ្អឹងនឹងជំងឺសើរស្បែក រាល់ថ្ងៃមានតែប្អូនប្រុសម្នាក់នៅជាមួយគាត់ទេ”។

គួរឲ្យ​សង្វេគ​ខ្លាំង​ណាស់ក្នុងនាមខ្ញុំជាខ្មែរដូចគ្នាខ្មែរត្រូវចេះជួយខ្មែរ។ ស្របជាមួយគ្នានេះ មានមហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ជ្រេះថ្លារបស់អ្នកនាង មិនត្រឹមតែមានរូប​សម្រស់ស្រស់ស្អាតនោះទេ តែអ្នកនាងមានចិត្តសម្បុរសធម៏ ក្នុងការធ្វើបុណ្យទៀតផង៕

អត្ថបទ៖ ឈន់ ស៊ាងហៃ