ខ្លោចចិត្តអាណិតកូនស្រីនាយ វាំងឌឺ លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចង់ចូលបច្ច័យបុណ្យសពតែមិនដឹងចូលដោយរបៀបណា

25

កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ម្សិល​មិញ​នេះ​កូន​​ស្រី​តារាកំប្លែង​​នាយ វាំងឌឺ បាន​ទទួលមរណភាព​ទាំង​វ័យ​ក្មេង​​​ ដោយ​សារ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ឈាម​ស​ស៊ីឈាម​ក្រហម​ហើយ​ពេលនេះសពកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណី​ខ្មែរ​នៅក្នុងបរិវេណវត្តសំបូរមាស។

ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម​គ្រួសារ​ទាំង​មូល​ក៏ដូច​ជា​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​​សោកសៅ​បំផុត​ដោយ​មិន​នឹក​ស្មាន​ថា​កូន​ស្រី​តារាកំប្លែង​រូប​នេះ​ទទូល​មរណភាព​ទាំង​វ័យ​ក្មេង​ដូច្នេះ​សោះ។

ក្នុង​នោះ​លោក​ជំទាវ​ចិត្ត​ធម៌ ហ៊ុន ស៊ីណាត ក៏​បាន​បង្ហាញ​អារម្មណ័​ក្ដុក​ក្ដួល​និង​សោក​ស្ដាយ​ខ្លាំង​បំផុត​ផង​ដែរ​ដោយ​លោក​ជំទាវ បាន​ចូល​ទៅ​ខមមិន​នៅ​លើ​ព័ត៌មាន​ Pkay TV ដែល​​បាន​ចុះផ្សាយ​ពី​កូន​នាយ វាំងឌឺ​ ថា៖”សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផង ចង់ចូលបច្ច័យ​មិនដឹងចូលតាមណាទេ” ៕