ប្រឡូកសិល្បៈច្រើនឆ្នាំមកនេះតើ  Hyun Bin ត្រូវគេផ្គូរផ្គងថាសមគ្នាជាមួយតារាស្រីណាខ្លះ?

40

ថ្មីៗ នេះ  តារាសម្ដែង  Hyun Bin បាន ឆក់ បេះដូង អ្នក គាំទ្រ ជា ច្រើន នាក់  ដោយសារ មន្ត ស្នេហ៍ ដែល លោក បាន បង្ហាញ  ពេល សម្ដែង ជាមួយ នឹង  Son Ye Jin ក្នុង រឿង  «Crash Landing On You»។

ដោយសារ ភាព ល្បីល្បាញ របស់  Hyun Bin (យុន ប៊ីន) បែប នេះ ហើយ ទើប បាន ជា  អ្នក គាំ ទ្រ  ដែល តែង តាមដាន រឿង ភាគ របស់ លោក កន្លងមក ស្រាវ ជ្រាវ  ជីក កកាយ រឿងភាគ ដែល លោក បាន សម្ដែង ជាមួយ នឹង តារា សម្ដែង ស្រី ផ្សេង ទៀត ពីមុន។ តើ មាន តារា ណា ខ្លះ ដែល  ត្រូវ អ្នក គាំទ្រ ផ្គូរផ្គង ថា សម្ដែង សម ជាមួយ នឹង  Hyun Bin ខ្លាំង ជាងគេក្រៅពី Son Ye Jin?

 

១. តារាសម្ដែង  Song Hye Kyo (សុង  ហេខ្យូ) សម្ដែង ជាមួយគ្នា ក្នុង រឿង  «Worlds Within»

២. តារាសម្ដែង  Ha Ji Won (ហា ជីវ៉ុន) សម្ដែង ជាមួយគ្នា ក្នុង រឿង «Secret Garden»

៣. តារាសម្ដែង  Han Ji Min (ហាន់ ជីមីន) សម្ដែង ជាមួយគ្នា ក្នុង រឿង «Hyde, Jekyll and Me»

៤. តារាសម្ដែង  Park Shin Hye (ផាក ស៊ីនហេ) សម្ដែង ជាមួយគ្នា ក្នុង រឿង «Memories of the Alhambra»

៥. តារាសម្ដែង  Son Ye Jin (សុន យេជីន) សម្ដែង ជាមួយគ្នា ក្នុង រឿង «Crash Landing on You»