អាណិតណាស់! នារីលក់អនឡាញ ចេញមុខយំសោកបោកខ្លួនបកស្រាយទាំងទឹកភ្នែក ក្រោផ្ទុះការរិះគន់ពេញហ្វេសប៊ុក

8

កាលពីពេលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយលេចចេញវីដេអូប្រមាណជិតមួយនាទីរបស់ស្រ្តីម្នាក់ដើរយ៉ាងស្វាហាប់ដូចគ្រូមន្តអាគនម៍ ហើយស្រែកឡើងផ្អើលពេញកម្មវីធីតែម្តង។

ស្របជាមួយនេះមានមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ងឿងឆ្ងល់តើនេះជាកម្មវីធីអ្វី អ្នកខ្លះបានបញ្ចេញមតិថា មិនដំបូងស្មានតែដើរបង្ហាញម៉ូត ដល់ពេលមើលយូរៗដូចគេចូលរូប ដល់បន្តបន្ទាប់មកស្មានតែលេងល្ខោន ក៏​វាយ​ប្រដាល់។ មិនដឹងជាអ្វីអោយប្រាកដ បុរាណមិនចំបុរាណ សម័យមិនចំសម័យ ល្ខោនមិនចំល្ខោន សៀកមិនចំសៀក។

អ្នកខ្លះទៀតបានលើកឡើងថា អ្នកលក់online សម័យ ២០២០ មានគ្រប់ទម្រង់ សំខាន់ភ្លេចម៉ុងសាយទៀតហរ លេងឈុតធំហ្មងស្មានតែគេឡើងវាយបុក​តើអ្នកអើយអ្នក” “ស្អីក៏មានដែរនេះ ស្មានតែ CL តារាចម្រៀង” ។ ក្រោយទទួលរងការរិះគន់យ៉ាងចាស់ដៃ ពេលនេះសាមីខ្លួនគឺកញ្ញា គង់ សុគន្ធា ដែលគេស្គាល់ថាជាអ្នកលក់អនឡាញបានចេញមុខនកស្រាយទាំងទឹកភ្នែកនិងសួរថា តើគាត់ខុសអ្វី? គ្រាន់តែឡើងឆាកមិនញញឹម គ្រាន់តែថ្វាយបង្គំឆាក ដឹងគុណអ្នកជួយខ្ញុំ ហេតុអ្វីអ្នកខ្លះជេខ្ញុំមិនអស់ចិត្ត ជេរ ទាំងឪពុកម្តាយ ជេទាំងមេខ្ញុំទៀត។ ក្នុងនោះកញ្ញាគង់ សុគន្ធា និយាយទាំងស្រក់ទឹកភ្នែក និយាយពីប្រវត្តិជីវិតតស៊ូរបស់គាត់ទៀតផង ដែលស្តាប់ទៅពិតជាគួរឲ្យអាណិតណាស់៕

អត្ថបទ៖ ឈន់ ស៊ាងហៃ