
អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកមួយចំនួនប្រាកដជាបានស្គាល់ហើយពីអតីតភិក្ខុសង្ឃ សុភ័ណ្ឌ កក្កដា ដែលផ្ទុះបញ្ហាដ៏ធំមួយ តម្រូវឲ្យលាចាកសិក្ខាបទ ក្រោយពីមានរឿងរ៉ាវជាច្រើន តាមរយៈរូបភាពក្នុងហ្វេសប៊ុកផ្ទាល់តែម្ដង។
ទោះជាយ៉ាងណាក៏ថ្មីៗនេះអន្ទិត សុភ័ណ្ឌ កក្កដា ហាក់ពុំសូវសកម្មក្នុងសកម្មភាពការងារមនុស្សធម៌ដូចមុនទេ បែរជាឧស្សាហ៍បង្ហោះពីសកម្មភាពដើរលេងគ្រប់ទីកន្លែង និងចូលសុទ្ធតែហាងទំនើបៗថែមទៀតផង ជាពិសេសនោះអ្នកលេងហ្វេសប៊ុកជាច្រើនលើកឡើងដូចៗគ្នាចំពោះសកម្មភាពថតរូបមួយចំនួនហាក់ដូចជាមិនសមរម្យខណៈដែលគាត់ជាមនុស្សធ្លាប់បួសរៀនម្នាក់ដែរ។
ក្នុងនោះលោក អ៊ឹម ជីវ៉ានៅមុននេះបន្តិច បានចេញមុខរិះគន់ចំៗ ស្តាប់ហើយចង់ក្អួតឈាម ថា៖”យី..មីក្តាអីឡូវសិចស៊ីផស់វាវើយ.! អញស្មានតែតួជប៉ុន មើលយូៗទៅបានដឹងថាមីក្តា ! មីក្តាថតស្រើបស្រាលចឹងប្រុសៗនៅព្រៃសរជ្រួលជ្រើមងាប់ហើយហងអើយ ! នែមីក្តា ផលិតផលអីហងមុននិងប្រើគេអោយកាច់រឹងកាច់រាងដូចនាងអែងមែនបានប្រើតាមក្រោយ ?? ក្រូចក៏ចឹងដែរមុននិងស៊ីគេអោយធ្វើមាត់ចឹងមែន??
លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថា អញលឺថាង៉ែងថតផ្តាច់មុខអោយមេនដុតសាកសពនិងក្តាម្ឈូសមួយទឹកមែនហង??? អញមើលង៉ែងយូៗទៅចង់សសៃទាញតាមង៉ែងម៉េចទេហងអើយ..! អញនិយាយលេងសើចទេមីក្តា បានហើយអញប្រញ៉ាប់ទៅទិញថ្នាំលេបសិន។ ស្របជាមួយគ្នានេះ មានមហាជនបង្ហាញការហួសចិត្ត អ្នកខ្លះចូលទៅខមមិនថាហៅ អន្ទិតបានត្រូវ ហៅមីៗចឹង ប្រយ័ត្នបាបណាបង ជីវ៉ា៕
អត្ថបទ៖ ឈន់ ស៊ាងហៃ