បែកធ្លាយរូបភាព អាណារ៉ូស បង្ហាញភាពរោរាល ស្ទើរអស់ល្វែងលើ ផ្អើលពេញហ្វេសប៊ុក

63

ស្ងាត់ៗបែកធ្លាយរូបភាពមួយសន្លឹករបស់តារាសម្តែងសិចស៊ី ហាស់ វីរ៉ាស្រីរត្ន័ ហៅ រ៉ូស កំពុង​តែបង្ករ​ការភ្ញាក់​ផ្អើលពេញបណ្តាញសង្គម ដោយក្នុងរូបនោះ​មើលទៅពិតជា​សិចស៊ីហួស​ហេតុ បង្ហាញស្ទើរអស់ល្វែងលើគ្មានការស្លៀកពាក់ខោក្នុង ជាមួយនឹងការពាក់​ស្បៃរំលេច​នូវរូប​ផ្កាចម្រុះពណ៍មើលទៅពិតជារោរាលខ្លាំងណាស់។

ប្រិយមិត្តខ្លះពិតជាស្គាល់តារាកំពុងតែល្បីគឺកញ្ញា រ៉ូស ជាពិសេស បានស្តាប់វីដេអូមួយរបស់ Rose ដែលថាឲ្យ​មីងម្នាក់ ស្គាល់ក្រដាស១០ ក្រដា ស២០ អីនោះលើសពីនេះទៅទៀត ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន។

យ៉ាងណាមិញ រូបមួយសន្លឹករបស់នាងកំពុងតែបង្កការភ្ញាក់ផ្អើល និងចែករំលែកជាបន្តប​ន្ទាប់ជាមួយនឹងពាក្យសម្តីរិះគន់យ៉ាងចាស់ដៃ ដោយអ្នកខ្លះបានលើកឡើងថា ពិតជាសាហាវ​មែន ហេតុតែចង់ល្បី ហ៊ានបញ្ចេញស្ទើរតែទាំងអស់ មិនខ្លាចខូចកិត្តយសនារីខ្មែរអីសោះ សង្ឃឹមថាខាងក្រសួងនឹងមានវិធានការឆាប់ៗនេះផងទៅចុះ៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ