មិនខ្លាចពាក្យរិះគន់ និងលាក់បាំងតទៅទៀត Taew Natapohn បង្ហាញភាពផ្អែមជាមួយគូ​ស្នេហ៍ត្រកូលអភិជនអត់ខ្វល់ពីអ្វីទាំងអស់

14

មិន​ខ្លាច​ពាក្យ​រិះគន់​ និង​លាក់​បាំង​អំពី​ទំនាក់​ទំនង​ស្នេហា​​​ជាមួយ​​កំលោះ​សង្ហា​​ត្រកូល​អភិជន​តទៅ​ទៀត​​​​នៅ​ទីបំផុត​តារាសម្ដែង​ជួរ​មុខថៃ Taew Natapohn បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​​លោក Paranai Phonprapha មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។

ជាក់​ស្ដែង​ថ្មីៗ​​គូស្នេហ៍ដ៏ថ្មីស្រឡាងមួយគូនេះ បានធ្វើឲ្យហ្វេនៗ ព្រមទាំងមនុស្សជា​ច្រើនបាន​ចូកមកតាមដានយ៉ាងកៀកកិត ក្រោយពេលដែលអ្នក​ទាំងបានបង្ហាញមុខមាត់​មនុស្សជាទី​ស្រលាញ់រៀងៗខ្លួន នៅលើ Instagram Story ផងដែរ។

ក្នុងនោះដែរ អ្នកទាំងពីរបានបង្ហោះរូបភាពគ្នាទៅវិញទៅពេល ក្នុងពេលកំពុងញ៉ាំអាហារ​ពេលល្ងាចជាមួយគ្នា យ៉ាងរ៉ូមែនទិក ព្រមទាំងបង្ហាញកាយវិការដ៏គួរឲ្យស្រលាញ់ ក្នុង​ការដាក់វេនគ្នាថតរូបបង្ហាញពីមុខមាត់ម្នាក់ម្ដង ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែរំភើបជំនួសគូស្នេហ៍មួយគូនេះ ៕