
អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកមួយចំនួនប្រាកដជាបានស្គាល់ហើយពីអតីតភិក្ខុសង្ឃ កក្កដា សុភ័ណ្ឌ ដែលផ្ទុះបញ្ហាដ៏ធំមួយ តម្រូវឲ្យលាចាកសិក្ខាបទ ក្រោយពីមានរឿងរ៉ាវជាច្រើន តាមរយៈរូបភាពក្នុងហ្វេសប៊ុកផ្ទាល់តែម្ដង។
គេនៅចាំបានថាភិក្ខុសង្ឃកក្កដាសុភ័ណ្ឌធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការចុះធ្វើការងារមនុស្សធម៌ដែលមានការចែកទានជូនដល់ជនក្រីក្រ ចាស់ជរា និងក្មេងកំព្រាជាដើមដែលថវិកាគឺបានពីបងប្អូនសប្បុរជនទាំងក្នុងនិងក្រៅស្រុក ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោកផងដែរ ហើយអន្ទិតកក្តដាសុភ័ណ្ឌធ្លាប់បានបញ្ជាក់ថាលោកនឹងបន្តធ្វើសកម្មភាពមនុស្សធម៌ទាំងនេះបន្តទៀតទោះបីជាលោកត្រូវបានផ្សឹកក៏ដោយ។
ទោះជាយ៉ាងណាក៏ថ្មីៗនេះអន្ទិតកក្កដាសុភ័ណ្ឌហាក់ពុំសូវសកម្មក្នុងសកម្មភាពការងារមនុស្សធម៌ដូចមុនទេ បែរជាឧស្សាហ៍បង្ហោះពីសកម្មភាពដើរលេងគ្រប់ទីកន្លែង និងចូលសុទ្ធតែហាងទំនើបៗថែមទៀតផង ជាពិសេសនោះអ្នកលេងហ្វេសប៊ុកជាច្រើនលើកឡើងដូចៗគ្នាចំពោះសកម្មភាពថតរូបមួយចំនួនហាក់ដូចជាមិនសមរម្យខណៈដែលគាត់ជាមនុស្សធ្លាប់បួសរៀនម្នាក់ដែរ៕
អត្ថបទ៖ សុភា ដានេត